ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធររារាំងបុណ្យកឋិនទាន!


ដើម្បីស្តាប់ព័ត៌មាននេះ

អាជ្ញាធរស្រុកសន្ធុក ខេត្តកំពង់ធំ បានរារាំងក្បួនកឋិនទានមិនឲ្យហែរចូលវត្ត
ដាច់ស្រយាលមួយនៅថ្ងៃនេះ។ក៏ប៉ុន្ដែអភិបាលខេត្ត អះអាងថា វត្តនេះជាវត្ត
ខុសច្បាប់។

លោក គង់ សុឋានរិទ្ធ រាយការណ៏ជូនពីទីក្រុង ភ្នំពេញ ដូចតទៅ៖

អាជ្ញាធរប៉ូលិសស្រុកសន្ទុក ខេត្តកំពង់ធំ បានរារាំងប្រជាជនចំនួន២ក្រុម មកពី
ខេត្តកណ្ដាល និង មកពីខេត្តកំពង់ចាម មិនឲ្យហែរកឋិនទានចូលទៅកាន់វត្ត
ព្រះពុទ្ធសាសនានៅតំបន់ ដាច់ស្រយាលមួយ ដែលកំពុងតែរុំព័ទ្ធដោយទំនាស់
ដីធ្លី។

លោកឡេង ជា គ្រូធម្មាចារ្យនិងជាអាចារ្យមួយរូបដែលបានដង្ហែរក្បួនកឋិនទាន
ពីខេត្តកណ្ដាល ដើម្បីទៅធ្វើពិធីសូត្រមន្ដនៅក្នុងវត្ត មគ្គាប្រជាហេមវន្ដ ក្នុងឃុំ
ក្រយាបានឲ្យដឹងថា ក្រុមប៉ូលិសបានរារាំងក្បួនរថយន្ដ នៅចម្ងាយប្រមាណជា
១៥គ.ម.មុនទៅដល់ទីវត្ត។លោកឡេង ជាលើកឡើងថា ក្រុមប៉ូលិសបានប្រាប់
ពុទ្ធបរិស័ទថា វត្តនេះមិនមែនជាវត្តស្របច្បាប់ទេ ហើយអាជ្ញាធរមិនអនុញ្ញាត
ឲ្យរៀបចំពិធីធ្វើបុណ្យឡើយ។

“ម្សិលមិញក៏គេឃាត់អង្គកឋិន ព្រោះត្រូវសូត្រមន្ដម្សិលមិញ។ ហើយឥឡូវអង្គ
កឋិនទៅថ្ងៃនេះទៀតក៏គេឃាត់។ថ្ងៃនេះត្រូវហែរ ។ រួចគេចោទថា កន្លែងនេះជា
កន្លែងខុសច្បាប់ ។ ចង់រករឿង ម៉េចជា វាខុស ច្បាប់យ៉ាងម៉េច ឲ្យវាផុតកាល
កឋិនសិនទៅ ព្រោះវិន័យព្រះ លោកសម្ដែងថា កាលណាមានលោកចាំព្រះ
វស្សាហើយ ចេញព្រះវស្សាកាលណា លោកត្រូវទទួលអនិសង្ឃកឋិន "។

វត្ត មគ្គាប្រជាហេមវន្ដ ស្ថិតនៅចម្ងាយប្រមាណជា១០០គ.ម.ពីទីរួមខេត្តកំពង់
ធំ គឺជាវត្តដែល កសាងដោយសមាគមអភិវឌ្ឈន៍យោធិនពិការ ហើយទើបតែ
មានទម្រង់ជាអស្រមតូចមួយ និងមានព្រះសង្ឃចំនួន២ អង្គតែប៉ុណ្ណោះ។

ពិធីបុណ្យកឋិនទានរយៈពេល២៩ថ្ងៃនឹងត្រូវបញ្ចប់នៅថ្ងៃទី២ខែវិច្ឆិកា ខាងមុខ
នេះ។ បុណ្យប្រពៃណីយនេះ ជាពិធីបុណ្យមួយយ៉ាងសំខាន់ដើម្បីឲ្យពុទ្ធបរិស័ទ
យកភស្តុភារនិងស្បង់ជីវថ្មីទៅប្រគេនព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់
រយៈពេលបីខែមកហើយ។

លោកឈុន ឈន់ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា សមាគមអភិវឌ្ឈន៍
យោធិនពិការ បានសង់ទីអារាមលើដីរបស់ក្រុមហ៊ុនតាន់បៀនរបស់វៀតណាម
ដែលទទួលដីសម្បទានសម្រាប់វិនិយោគលើការដាំដំណាំកៅស៊ូ បើមិនដូច្នោះ
ទេ អាជ្ញាធរខេត្តនឹងមិនរារាំងការធ្វើបុណ្យកឋិននេះឡើយ។

“ឃាត់នេះ មិនមែនមានន័យថា យើងខ្ញុំមិនចង់ឲ្យប្រជាពលរដ្ឋធ្វើបុណ្យធ្វើទាន
ទេ។ កន្លែងនោះមិនមែនជាកន្លែងវត្តទេគឺជាទីតាំងក្រុមហ៊ុនដែលរាជរដ្ឋាភិបាល
ធ្វើសម្បទានសេដ្ឋកិច្ចជូនដល់ក្រុមហ៊ុនដាំកៅស៊ូ។ ប៉ុន្ដែគាត់បានទៅបោះទីតាំង
លើដីរបស់ក្រុមហ៊ុនហ្នឹងដោយ យកសំអាងជាសមាគមយោធិនពិការ "។

ទោះជាយ៉ាងណា លោកឃុន សុខគា ប្រធានសមាគមអភិវឌ្ឈន៍យោធិនពិការ
បញ្ជាក់ថា សមាគមរបស់លោក បានទទួលសិទ្ធិកាន់កាប់ដីសម្រាប់សមាគម
ចាប់តាំងពីឆ្នាំ២០០៤មកម្ល៉េះ ហើយការ សាងសង់វត្តនេះគឺជាផ្នែកមួយនៃការ
អភិវឌ្ឈនៅក្នុងសហគមន៍ជនពិការ។ ប៉ុន្ដែលោកអភិបាលខេត្ត ឈុន ឈន់មាន
ប្រសាសន៍ថា អាជ្ញាធរបានរៀបចំឲ្យសមាគមអភិវឌ្ឈន៍យោធិនពិការនេះរុះរើ
ចេញ
ជាច្រើនឆ្នាំមកហើយ។

ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG