ដើម្បីស្តាប់ព័ត៌មាននេះ
[កំណត់សម្គាល់និពន្ធនាយក៖
ធនធានធម្មជាតិកម្ពុជាមិនបានរុករក
និងអភិ-
វឌ្ឍប៉ុន្មានទេ
ក្នុងអំឡុងសង្គ្រាមស៊ីវិលនិងជម្លោះផ្ទៃក្នុងរវាងឆ្នាំ១៩៧០និងឆ្នាំ
១៩៩៣
ប៉ុន្តែធនធានធម្មជាតិទាំងនេះត្រូវបានទាញយកផលហួសប្រមាណក្នុង
រវាងពីរទសវត្សរ៍ចុងក្រោយនេះ
។ អ្នកជំនាញបានប្រាប់វីអូអេផ្នែកខេមរភាសា
ក្នុងបទសម្ភាសន៍មួយឈុតថា
សមត្ថភាពរបស់រដ្ឋាភិបាលនៅមានកំណត់ក្នុង
ការគ្រប់គ្រងធនធានធម្មជាតិដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា កាត់
បន្ថយភាពក្រីក្រ
និងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច
។
លោកអ៊ឹម
សុធារិទ្ធនៃវីអូអេផ្នែកខេមរភាសាបានរៀបចំកម្មវិធីប្រចាំសប្តាហ៍មួយ
ឈុតស្តីអំពីការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងប្រទេសកំពុងអភិវឌ្ឍនិងកម្ពុជា
ដែលត្រូវបានចាក់ផ្សាយនៅរៀងរាល់ថ្ងៃអាទិត្យ
។ ក្នុងភាគទី៨នេះ លោក អ៊ឹម
សុធារិទ្ធ រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា
ការលាក់លៀមអំពីកិច្ចការទូទៅ
ជាពិសេសកិច្ចការគ្រប់គ្រងធនធានធម្មជាតិគឺជាវប្បធម៌មួយដែលរដ្ឋាភិបាល
កម្ពុជាតែងតែប្រកាន់ខ្ជាប់]។
នៅប្រទេសកម្ពុជា
កិច្ចការគ្រប់គ្រងធនធានធម្មជាតិ
និង ចំណូលរបស់វា
នៅ
ជារឿងសម្ងាត់សម្រាប់សាធារណជន។ វាមិនមែនជាការភ្ញាក់ផ្អើលទេដែលរដ្ឋា
ភិបាលបានព្យាយាមលាក់បាំងកិច្ចការជំនួញធនធានធម្មជាតិពីប្រជាពលរដ្ឋ
ដែលជាម្ចាស់ភោគទ្រព្យទាំងនោះ
ពីព្រោះថា ប្រព័ន្ធបរិបាលកិច្ច
និងបក្ខពួក
និយមត្រូវបានអនុវត្តរាប់ជំនាន់មកហើយ។
នេះបើតាមសំដីអ្នកជំនាញដែល
បានប្រាប់វីអូអេក្នុងបទសម្ភាសន៍តាមទូរស័ព្ទមួយឈុត
។
លោក ឡៅ
ម៉ុងហៃ
អ្នកស្រាវជ្រាវជាន់ខ្ពស់នៃគណៈកម្មការសិទ្ធិមនុស្សអាស៊ី
ប្រចាំនៅទីក្រុងហុងកុង
បានប្រាប់វីអូអេតាមទូរស័ព្ទថា
ដោយសារតែប្រទេស
កម្ពុជាអនុវត្តលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ
តម្លាភាពដែលជាធាតុមួយនៃលទ្ធិ
ប្រជាធិបតេយ្យនោះត្រូវអវត្តមាន។អវត្តមាននៃតម្លាភាពក៏មានក្នុងការគ្រប់គ្រង
ធនធានធម្មជាតិដែរ
។ នេះគឺបណ្តាលមកពីរដ្ឋាភិបាលមិនដែលមានប្រពៃណី
លាតត្រដាងកិច្ចការរបស់គេ
ឬគេមានកិច្ចការមិនល្អដែលបម្រើឱ្យផលប្រយោ
ជន៍ផ្ទាល់ខ្លួន
ផលប្រយោជន៍គណបក្ស
និងបក្ខពួកខ្លួនមួយក្តាប់តូច
ដើម្បីជា
ទុនសម្រាប់ច្បាមយកអំណាច
ជាជាងជួយបន្ថយភាពក្រីក្រនិងជំរុញការអភិ-
វឌ្ឍសេដ្ឋកិច្ចជាតិ
។
លោកបន្តថា៖ “អាហ្នឹងវាជាទម្លាប់អញ្ចឹងតែម្តង។
វាជាមរតករបស់របបកុម្មុយ
នីស្តហ្នឹងឯង
។ ហើយមួយទៀតនោះគឺថា
វាអាចមានផលប្រយោជន៍ក្រុម
ផល
ប្រយោជន៍បក្ស មិនចង់ឱ្យគណបក្សប្រឆាំងដឹង
។ តាមពិតតាមរយៈសភាហ្នឹង
គឺថា សមាជិកសភាត្រូវដឹងកិច្ចការយ៉ាងច្រើនបំផុត
លើកលែងតែបញ្ហាសន្តិសុខ
ជាតិ
។
ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួនបានទទួលស្គាល់កិច្ចខិតខំប្រឹង
ប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងបំណងកែលំអរនូវអ្វី ដែលត្រូវបានប្រតិបត្តិកន្លង
មក។ លោកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យ
និងជាស្ថាបនិកមជ្ឈមណ្ឌលអភិ-
វឌ្ឍសង្គម
បានប្រាប់វីអូអេផ្នែកខេមរភាសាតាមទូរស័ព្ទថា
រដ្ឋាភិបាលបានខិត
ខំប្រឹងប្រែងក្នុងការជំរុញឱ្យប្រជាពលរដ្ឋចូលរួមក្នុងការគ្រប់គ្រងធនធានធម្មជាតិ
តាមរយៈការបង្កើតក្រុមប្រឹក្សាឃុំ-សង្កាត់និងកម្មវិធីវិមជ្ឈការដទៃៗទៀត
ប៉ុន្តែ
វាជាការលំបាកសម្រាប់រដ្ឋាភិបាល ដែលរៀនអំពីអ្វីដែលថ្មី ។ លោកស្រីទទួល
ស្គាល់ថា
ការគ្រប់គ្រងធនធានធម្មជាតិពិតជាមិនមានតម្លាភាពទេ
ហើយក្នុង
ប្រវត្តិសាស្រ្តកម្ពុជា
រាប់ទាំងមុនសម័យអាណានិគម
សម័យអាណានិគម និង
ក្រោយសម័យអាណានិគម
វាគឺជាប្រពៃណីមួយដែលរដ្ឋាភិបាលលាក់លៀម
កិច្ចការរបស់ខ្លួនពីសាធារណជន
។ លោកស្រីមានប្រសាសន៍ថា៖
“តាំងពីរាប់សតវត្សរ៍មកហើយ។
តាំងពីយើងនៅក្រោមអាណានិគមបារាំង
តាំង
ពីមុនសម័យអាណានិគមទៀត
ការដឹកនាំរបស់យើងមិនមានការចូលរួមពីប្រជា
ពលរដ្ឋទេ។ដល់អញ្ចឹងទៅ មិនមែនលាក់លៀមទេគឺថា របៀបធ្វើការគឺអញ្ចឹង។
គឺជាវប្បធម៌របស់យើង” ។
ប៉ុន្តែការរិះគន់ទាំងនេះត្រូវបានបដិសេធដោយមន្រ្តីរាជរដ្ឋាភិបាល
និងអ្នកតាក់
តែងច្បាប់មកពីគណបក្សកាន់អំណាច
ជាអាទិ៍ លោកងួន ញ៉ិល នៃគណបក្ស
ប្រជាជនកម្ពុជា
ជាអនុប្រធានរដ្ឋសភាជាតិ
បានប្រាប់វីអូអេផ្នែកខេមរភាសាក្នុង
បទសម្ភាសន៍មួយតាមទូរស័ព្ទថា
ដើម្បីតម្លាភាព
រដ្ឋសភាជាតិបានអញ្ជើញមន្ត្រី
ទទួលខុសត្រូវមកសួរដេញដោលនៅរដ្ឋសភា
រាល់ពេលដែលមានសំណើពីសមា
ជិកសភា
។ លោកបានបញ្ជាក់ថា
រដ្ឋាភិបាលបានលាតត្រដាងឱ្យដឹងជាសាធា-
រណនូវចំណូលទាំងអស់នៅមុខសមាជិកសភា
និងផ្សព្វផ្សាយឱ្យសាធារណជន
ដឹងជារៀងរាល់ឆ្នាំ
។
លោកបន្តទៀតថា៖ “សូមជម្រាបថា
នៅពេលដែលឆ្លងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ
រដ្ឋសភាបានសួរពីរឿងថា
ពន្ធដារដែលបានមកពីកន្លែងណាៗគឺថា
គិតតាំង
ពីកាស៊ីណូឡើង បានប៉ុន្មានបញ្ចូលមកក្នុងរដ្ឋហ្នឹង។ ហើយមូលហេតុដែលវា
បាត់បង់ខ្លះដោយសារអ្វី
ហើយវិធានការរបស់រដ្ឋាភិបាលយ៉ាងណា
ដើម្បីប្រ-
មូលឱ្យបានគ្រប់គ្រាន់ចូលទៅក្នុងថវិកាជាតិ។
ត្រង់កន្លែងនេះ
គិតទាំងការធ្វើ
សម្បទានព្រៃឈើផងដែរហ្នឹងគឺថា គេសួរដេញដោល។ ហើយរាជរដ្ឋាភិបាល
ឆ្លើយចំហជូនសាធារណមតិក្នុងការប្រជុំសភាគឺផ្សាយជាសាធារណៈទូទាំងប្រ-
ទេស
ដោយឥតមានបិទបាំងអ្វីទេ” ។
លោកជាម
យៀប នៃគណបក្សប្រជាជនកម្ពុជា
ជាប្រធានគណៈកម្មការសេដ្ឋ
កិច្ចហិរញ្ញវត្ថុ ធនាគារ
និងសវនកម្មនៃរដ្ឋសភាកម្ពុជាបានប្រាប់វីអូអេផ្នែកខេមរ
ភាសាតាមទូរស័ព្ទថា
ទាំងរាជរដ្ឋាភិបាល
ទាំងរដ្ឋសភាយល់ច្បាស់អំពីសារៈ
ប្រយោជន៍នៃតម្លាភាពដោយបានបង្កើតច្បាប់ទាំងឡាយដែលទាក់ទិននឹងការ
គ្រប់គ្រងធនធានធម្មជាតិ។ជាពិសេសរដ្ឋសភាបានសុំជំនួយពីស្ថាប័នអន្តរជាតិ
ដែលមានបទពិសោធន៍
ដូចជា ធនាគារពិភពលោកមូលនិធិរូបិយវត្ថុអន្តរជាតិ
កម្មវិធីភិវឌ្ឍអង្គការសហប្រជាជាតិ
និង អង្គការផ្តួចផ្តើមតម្លាភាពឧស្សាហកម្ម
និស្សារណកម្មដែលហៅកាត់ថា EITI
និង ប្រទេសដទៃទៀតដើម្បីបើកសិក្ខា
សាលា
និងតាក់តែងច្បាប់ឥន្ធនៈនិងឧស្ម័ន។លោកមានប្រសាសន៍ថា៖“កន្លង
ទៅ យើងឃើញតែភាសាអង់គេ្លសថា Extractive Industry Transparency
Initiative ឱ្យគេមកជួយ
ហើយគេបានមកជួយម្តងជាពីរដងហើយដើម្បីធ្វើ
សិក្ខាសាលានៅភ្នំពេញ។សិក្ខាសាលានេះមានគោលបំណងធ្វើយ៉ាងម៉េចគឺថា
មុននឹងធ្វើអាជីវកម្មប្រេង
យើងឱ្យប្រជាពលរដ្ឋយើង
មន្ត្រីរាជការយើង
ក៏ដូច
ជាអ្នកឯកទេសរបស់យើងយល់ច្បាស់អំពីគោលបំណងរបស់ច្បាប់
ហើយនិង
ការធ្វើអាជីវកម្មប្រេងនៅកម្ពុជា
ឱ្យបានច្បាស់លាស់“។
ទោះបីជាមានការបំភ្លឺបែបនេះក្តី
ក៏ច្បាប់ស្តីពីការគ្រប់គ្រង
និងការធ្វើអាជីវកម្ម
ធនធានរ៉ែ
ជំពូក៤
មាត្រាទី២០កំណត់ឱ្យរក្សាការណ៍សម្ងាត់ចំពោះរាល់អាជ្ញា
ប័ណ្ណដែលចេញឱ្យសម្បទានិក
រហូតដល់ចុងបញ្ចប់នៃអាជ្ញាប័ណ្ណ
ឬរហូតដល់
មានការអនុញ្ញាតពីសម្បទានិកឱ្យធ្វើការផ្សព្វផ្សាយជាចំហ ។ នេះបញ្ជាក់ថា
ក្រៅពីការលាក់បាំង ដែលកើតមានជាវប្បធម៌នោះ
ការលាក់បាំងនេះត្រូវបាន
ដាក់ឱ្យស្របច្បាប់។អ្នកជំនាញបានប្រាប់វីអូអេផ្នែកខេមរភាសាថា
ការបិទបាំង
រាល់អាជីវកម្មលើសម្បត្តិសាធារណៈ
គឺមិនមែនជាធាតុនៃលទ្ធិប្រជាធិបតេយ្យ
ឡើយ។
ក្នុងបរិបទដូចគ្នានេះដែរ
លោកសុន ឆៃ អ្នកតាក់តែងច្បាប់គណបក្សសម
រង្ស៊ី បានប្រាប់វីអូអេផ្នែកខេមរភាសាតាមទូរស័ព្ទថា
ទោះបីជាលោកទទួលស្គាល់ថា
រហូតមកដល់ពេលនេះមានរដ្ឋមន្រ្តីពីរបីរូប
បានចូលខ្លួនតាមសំណើដើម្បីឱ្យរដ្ឋ
សភាធ្វើការសួរដេញដោលក៏ដោយ
ក៏ការចូលមកនេះមិនបានជួយពង្រឹងប្រព័ន្ធ
ត្រួតពិនិត្យតុល្យភាពនោះទេ
ព្រោះតែពួកគេមិនបានចូលខ្លួនមកឱ្យបានញឹក
ញាប់តាមសំណើនោះទេ ហើយសភាមិនមានអំណាចគ្រប់គ្រាន់ក្នុងការអញ្ជើញ
មន្រ្តីទាំងនោះទេ។
លោកបញ្ជាក់ថា៖ “នាយករដ្ឋមន្ត្រីយើងមិនដែលបានចូលខ្លួនមកឱ្យរដ្ឋសភាសួរ
ម្តងទេ
តាំងពីឆ្នាំ១៩៩៣មក ។
ខ្លួនខ្ញុំតែម្នាក់គត់ដែលខិតខំហៅរដ្ឋមន្តី្របានមួយ
ចំនួន
ក្នុងរយៈកាល១៥ ឬ១៦ឆ្នាំនេះ
។ ហើយក្នុងនោះបញ្ហាព្រៃឈើក៏ខ្ញុំធ្លាប់
ហៅមកសួរដេញដោលដែរ
។ ក៏ប៉ុន្តែ គ្រាន់តែសួរដេញដោលក្នុងរយៈកាលវែង
បានម្តងម្កាលនេះ មិនមានប្រសិទ្ធិភាពទេ
។
ការខ្វះការទទួលខុសត្រូវនេះហើយ
ធ្វើឱ្យការបំផ្លាញធនធានធម្មជាតិនេះចេះតែបន្តទៅ
។ ហើយមិនត្រឹមតែបំផ្លាញ
ទេ
សូម្បីតែគំនិតក្នុងការជួសជុលការខូចខាតនោះ
ក៏មិនមានដែរ
ពីព្រោះម្នាក់ៗ
គិតតែពីខំធ្វើយ៉ាងដូចម្តេច
ឱ្យខ្លួនបានទទួលផលផ្ទាល់ខ្លួនឱ្យច្រើន។ ហើយខ្លួន
អាចយកផលហ្នឹងដើម្បីសូកប៉ាន់ការពារតំណែងរបស់ខ្លួននោះ”
។
ចំណែកប្រជាពលរដ្ឋធម្មតាវិញមានការព្រួយបារម្ភចំពោះចំណាត់ការរបស់រដ្ឋាភិ
បាល
ដោយបានបង្ហាញទស្សនៈថា
ការរក្សាការណ៍សម្ងាត់របស់រដ្ឋាភិបាល
ចំពោះការគ្រប់គ្រងធនធានធម្មជាតិដែលជាសម្បត្តិរួមនាំឱ្យមានការសង្ស័យថា
មានអំពើពុករលួយនៅក្នុងចំណាត់ការស្ងាត់ៗនេះ
។
លោកប៊ុន
ងួន ប្រជាពលរដ្ឋស្រុកព្រះស្តេច
ខេត្តព្រៃវែង មានប្រសាសន៍ថា
ធន
ធានធម្មជាតិដែលជាសម្បត្តិសាធារណៈកាន់តែខ្សោះ
ចំណូលធនធានធម្មជាតិ
មិនត្រូវបានដឹងជាសាធារណៈ ។
ការគ្រប់គ្រងធនធានធម្មជាតិ
នៅតែជារឿង
សម្ងាត់ ។
លោកបន្តថា៖“ឃើញថា
រដ្ឋាភិបាលទាញយកផល
ប៉ុន្តែយើងមិនដែលបានដឹង
ថា តើគាត់ធ្វើការទាញយកផលហ្នឹងតាមវិធីណា? ជាមួយក្រុមហ៊ុនឯកជនដោយ
មានកិច្ចសន្យាដូចម្តេច?
វិនិយោគិនដែលទាញយកផលហ្នឹង គេយកប៉ុន្មាន?
ហើយរដ្ឋាភិបាលបានប៉ុន្មានភាគរយ?
យើងមិនដែលបានដឹង
ព្រោះអត់មាន
ការផ្សព្វផ្សាយ
ដូចជាតាមបណ្តាញការផ្សព្វផ្សាយទូរទស្សន៍ក្តី
វិទ្យុក្តី
ឬ តាម
រយៈអាជ្ញាធរមូលដ្ឋានដែលមានស្រាប់ភូមិ
ឃុំហ្នឹងក៏យើងអត់បានដឹងដែរ”
។
អនុសាសន៍ស្រដៀងគ្នានេះត្រូវបានធ្វើឡើងដោយលោកសារ៉ុមប្រជាពលរដ្ឋនៅ
រាជធានីភ្នំពេញបានបា្រប់ វីអូអេ តាមទូរស័ព្ទថា
ធនធានធម្មជាតិជារបស់ប្រជា
ពលរដ្ឋទាំងអស់គ្នា។រាល់ការធ្វើអាជីវកម្មធនធានធម្មជាតិទាំងអស់ យ៉ាងហោច
ណាស់ក៏ត្រូវឱប្រជាពលរដ្ឋដឹងដែរ
។
លោកបន្តថា៖ “សម្រាប់ខ្ញុំ
ខ្ញុំចង់ឱ្យរដ្ឋាភិបាលចាត់ចែងកិច្ចការហ្នឹងឱ្យមានតម្លា
ភាព
ឱ្យប្រជាជនដឹង
ព្រោះអាហ្នឹងជាសម្បត្តិទាំងអស់គ្នា
មិនមែនជាសម្បត្តិ
ម្នាក់ៗទេ
។ យើងកុំលាក់លៀម និយាយឱ្យចំ កុំលាក់លៀម កិច្ចការអស់ហ្នឹង
ព្រោះវាមិនមែនជារបស់យើងតែម្នាក់ឯងឯណា។កាលណាយើងធ្វើអញ្ចឹងលាក់
លៀមៗ
វាហាក់ដូចជាប្រទេសហ្នឹងជាប្រទេសរបស់យើងតែម្នាក់ឯង
ហើយ
ប្រជាពលរដ្ឋដូចជាទេសកររបស់យើង
។ បើកាលណាធ្វើអញ្ចឹង
ដូចជាប្រមាថ
មើលងាយប្រជាពលរដ្ឋ
ហាក់ដូចជាប្រជាពលរដ្ឋអត់ដឹងអីសោះ។
អញចង់ធ្វើ
អីក៏បានដែរណា៎ ។
អញ្ចឹងចង់ឱ្យរដ្ឋាភិបាលធ្វើអីឱ្យមានតម្លាភាពទៅ ពីព្រោះ
ប្រទេសហ្នឹងជាប្រទេសទាំងអស់គ្នាទេ
។ យើងមិនអាចរស់នៅក្នុងទឹកដីមួយ
ដោយគ្មានប្រជាពលរដ្ឋ
ដូចប៉ុល ពត យកប្រជាពលរដ្ឋទៅសម្លាប់ចោលនោះ
ទេ”
។
ចំណែកលោកសំ
សែន អ្នករស់នៅខេត្តសៀមរាប
ក៏បានមានទស្សនៈដូចប្រជា
ពលរដ្ឋទាំងពីររូបខាងលើដែរ
ដោយមានប្រសាសន៍ថា ពូជត្រី
និងពូជឈើប្រ-
ណិតជាច្រើនកំពុងឆ្ពោះទៅរកភាពផុតពូជ
ហើយធនធានធម្មជាតិដទៃទៀត
ត្រូវបានធ្វើនិស្សារណកម្ម
ប៉ុន្តែសំណួរនោះគឺថា
តើចំណូលពីធនធានទាំងនោះ
ទៅណា?
ការចំណាយសាធារណៈទាំងឡាយឮថាត្រូវបានឧបត្ថម្ភហិរញ្ញវត្ថុដោយឥស្សរ
ជននយោយបាយ
ឬជំនួយបរទេស ឬប្រាក់កម្ចី
។
លោកបន្តថា៖“បាទ
ចង់ដឹង ថាតើចំណូលដែលបានមកពីការធ្វើអាជីវកម្មពីធន
ធានធម្មជាតិ
ដែលជាសម្បត្តិរួម
សម្បត្តិរបស់រាស្រ្តទាំងអស់គ្នានោះ
ថាតើគេ
យកទៅធ្វើស្អី
ព្រោះអីមួយឆ្នាំៗឮថា
ទៅខ្ចីលុយបរទេស ឮថា សុំប្រាក់ជំនួយ
ហើយរាល់សំណង់អគារ
ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឮថា
ជាអំណោយរបស់នា
យករដ្ឋមន្ត្រី
អំណោយរបស់មន្ត្រីរដ្ឋាភិបាលទៅវិញ ។
វាមិនឃើញអ្វីដែលជា
របស់ជាតិ
អ្វីដែលជាថវិកាដែលបានមកពីការធ្វើអាជីវកម្មធនធានធម្មជាតិដែល
ថា
ជារបស់ជាតិហ្នឹងគឺអត់ឃើញមាន។
ធើ្វផ្លូវក៏ជាអំណោយខ្ចីលុយបរទេស។
ឃើញតែដើរសុំជំនួយគេ” ។
យោងតាមឯកសារស្តីពីថវិកាផ្លូវការរបស់រដ្ឋាភិបាលកម្ពុជាបានបង្ហាញថា ក្នុង
ឆ្នាំ២០០៨
ចំណូលថវិកាដែលបានមកពីសម្បទានព្រៃឈើ
និងសម្បទានរ៉ែមាន
ជាង៣,៦លានដុល្លារសហរដ្ឋអាមេរិក
ហើយរំពឹងថា
នឹងអាចកើនដល់ចំនួន
៤,៦លានដុល្លារនៅក្នុងឆ្នាំ២០០៩នេះ។ បើយោងតាមមន្រ្តីជាន់ខ្ពស់ម្នាក់របស់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិកថា
ចំណូល
ទាំងនេះភាគច្រើនបានមកពីការផ្តល់អាជ្ញាប័ណ្ណផ្សេងៗប៉ុណ្ណោះ ។ ចំណូលពី
ធនធានធម្មជាតិនោះមិនបានរក្សាទុកសម្រាប់វិនិយោគអនាគតទេ
តែត្រូវបាន
បញ្ចូលទៅក្នុងចំណាយសាធារណៈទូទៅ។
អ្នកជំនាញឱ្យដឹងថា
កត្តាគន្លឹះក្នុងការផ្តល់វិភាគទានដល់ការគ្រប់គ្រងប្រកប
ដោយប្រសិទ្ធិភាពនោះគឺតម្លាភាព
។ ការចាត់ចែងជាមួយផ្នែកឯកជន
ដំណើរ
ការកិច្ចសន្យា
និងការចំណាយចំណូលធនធានធម្មជាតិត្រូវតែមានតម្លាភាព។
អ្នកជំនាញមានការព្រួយបារម្ភ
ដោយហេតុថា
កម្ពុជាបាននិងកំពុងបង្ហាញនិន្នា
ការនៃករណីដ៏ធ្ងន់ធ្ងរបំផុតដែលកើតឡើងនៅក្នុងបណ្តាប្រទេសក្រីក្រជាច្រើន
នៅក្នុងពិភពលោក
ហើយមានប្រវត្តិមិនល្អក្នុងការគ្រប់គ្រងធនធានធម្មជាតិ។
អ្នកជំនាញឱ្យដឹងទៀតថា
ប្រសិនបើរដ្ឋាភិបាលមិនរៀនមេរៀនពីអតីតកាល
និងមិនមានឆន្ទៈក្នុងការកែទម្រង់ការគ្រប់គ្រងទេនោះ
កម្ពុជានឹងធ្លាក់កាន់តែ
ជ្រៅចូលទៅក្នុងភាពក្រីក្រ
និងមានគម្លាតចំណូលកាន់តែធំរវាងអ្នកមាន
និង
អ្នកក្រ ដោយសារតែបណ្តាសារធនធានធម្មជាតិ
។
រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន ខ្ញុំ អ៊ឹម សុធារិទ្ធ វីអូអេ ផ្នែកខេមរភាសា៕