ដើម្បីស្តាប់ព័ត៌មាននេះ
ប្រទេសកម្ពុជាទំនងជានឹងក្លាយទៅជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃបេ-
តិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅសប្តាហ៍ក្រោយ បើទោះបីជាមាន
ការប្រឆាំងជំទាស់ពីភាគីថៃយ៉ាងណាក៏ដោយ។
លោក ជន សក្តា សូមជូនព័ត៌មានពិស្តារអំពីរឿននេះ៖
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន មានសុទិដ្ឋិនិយមនៅថ្ងៃពុធនេះថា ប្រទេស
ចំនួនជាង១៤០នៃប្រទេសចំនួន១៨៦នឹងបោះឆ្នោតគាំទ្របេក្ខភាពរបស់ប្រទេស
កម្ពុជាឱ្យធ្វើជាសមាជិកគណៈកម្មាធិការចិន្ត្រៃយ៍នៃបេតិកភ័ណ្ឌពិភពលោករបស់
អង្គការ UNESCO នៅសប្តាហ៍ក្រោយនេះ។
ការកត់សម្គាល់នេះ បានធ្វើឡើង បន្ទាប់ពីប្រទេសទាំងនេះបានសន្យាគាំទ្រជា
លាយលក្ខអក្សរ និង ផ្ទាល់មាត់ចំពោះបេក្ខភាពរបស់ប្រទេសនៅក្នុងសមាជិក
អចិន្ត្រៃយ៍នៃបេតិកភ័ណ្ឌពិភពលោករបស់អង្គការ UNESCOនេះ។
លោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីប្រចាំទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែង
ប្រាប់សន្និសីទកាសែត បន្ទាប់ពីបានវិលត្រឡប់ពីមហាសន្និបាតរបស់អង្គការ
UNESCOនៅក្នុងទីក្រុងប៉ារីសថា ប្រទេសចំនួន ១៤៣ក្នុងចំណោម ១៨៦បាន
គាំទ្រដោយគ្មានលក្ខខណ្ឌ។ការសន្យាគាំទ្រគ្នាទៅវិញទៅមកនិងការព្រមព្រៀង
គាំទ្រដោយមាត់។
"ប្រទេសចំនួន ១៤៣ គឺមានជាលាយលក្ខអក្សរទៅវិញទៅមកគាំទ្រយើងដោយ
គ្មានលក្ខខណ្ឌការគាំទ្រគ្នាទៅវិញទៅមក (គេគាំទ្រយើងអំពីបេតិកភណ្ឌ។យើង
គាំទ្រគេអំពីបញ្ហាអ្វីមួយ) និង ការសន្យាគាំទ្រគ្នាទៅវិញទៅមក។ អញ្ចឹង១៤៣
ប្រទេស យើងអាចមានសេចក្តីសង្ឃឹម និងសុទិដ្ឋិនិយមច្រើន។ ប៉ុន្តែការបោះ
ឆ្នាត នឹងច្បាស់លាស់១០០%នៅពេលការបោះឆ្នោតនិងរាប់សន្លឹកឆ្នោតនៅថ្ងៃ
ទី២៦ ខែតុលា"។
ការចូលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃបេតិកភណ្ឌពិភពលោកនេះ
នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជា ក្នុងការចូលរួមកិច្ចសហប្រតិបត្តិ
ការសម្រាប់ការថែរក្សាការពារបេតិកភណ្ឌ ការផ្លាស់ប្តូរបទពិសោធន៍នៃកិច្ចការ
អភិរក្សនៃស្នាដៃមនុស្សជាតិ ការដ្ឋានសិក្សាស្រាវជ្រាវបេតិកភណ្ឌ ការចែករំលែក
បទ ពិសោធន៍របស់យើងដល់ប្រទេសជាសមាជិក។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ប្រាប់មេដឹកនាំប្រទេសជាភាគីទាំង
១៨៦ថា ប្រទេសកម្ពុជាមានប្រាសាទប្រវត្តិសាស្ត្ររបស់យើងជាង ៧០០ទួល
បុរាណចំនួនជាង ៨០០ ស្ពានបុរាណដែលធ្វើពីថ្ម និងឥដ្ឋប្រមាណ៨០ដែលជា
ភាពសម្បូរណ៍បែបនៃបេតិកភណ្ឌរូបិយរបស់យើង ហើយក៏មានឯកសារបង្ហាញ
អំពីបេតិកភណ្ឌអរូបិយ ដូចជាសិល្បៈ វិចិត្រសិល្បៈ និងសិល្បៈគ្រប់បែបយ៉ាង
ដែលយើងមាន ព្រមទាំងការចុះបញ្ជីការនូវរបាំព្រះរាជ្យទ្រព្យនិងល្ខោនស្បៃធំ
ជាបេតិកភ័ណ្ឌអរូបិយពិភពលោក។
ការឈ្លោះប្រកែកគ្នាដោយប្រដាប់អាវុធ និង ពាក្យសម្តីរវាងប្រទេសកម្ពុជា និង
ប្រទេសថៃ បានកើតឡើង បន្ទាប់ពីប្រាសាទព្រះវិហារចំណាស់ជាង ៩០០ឆ្នាំ
បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ ២០០៨។
កាលពីម្សិលមិញនេះ សមាជិកសភាថៃជាង៤០នាក់ បានធ្វើសិក្ខាសាលាដើម្បី
ទាមទារប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជានិងដើម្បីទប់ស្កាត់ប្រទេសកម្ពុជា មិនឱ្យចូលជាសមាជិកគណៈកម្មាធិការអន្ត្រៃយ៍នៃបេតិកភណ្ឌពិភពលោករបស់
អង្គការ UNESCO។
លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៃរដ្ឋសភាខាង
គណបក្សប្រជាជនកម្ពុជា នៅក្នុងសម័យប្រជុំសភាបានព្រមានតំណាងរាស្ត្រថៃ
មួយក្តាប់តូច ដែលចង់លេបត្របាក់ទឹកដីកម្ពុជាឱ្យ បញ្ឈប់មហិច្ឆិតាដ៏អាក្រក់
របស់ខ្លួនជាបន្ទាន់។"យើងមិនអាចឱ្យពួកអមិត្តសៀមមួយក្តាប់តូចដែលតែងតែ
មានមហិច្ឆិតាដើម្បីលោភលន់ដល់ទឹកដីកម្ពុជានោះបានទេ។ យើងមិនអាចលុប
ចោល និង មិនអាចបំភ្លេចចោលនូវទំព័រប្រវត្តិសាស្ត្រ"។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងកាល
ពីថ្ងៃសៅរ៍ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អាចនឹងលើកយកបញ្ហាប្រាសាទ
ព្រះវិហារជាមួយប្រទេសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅហួរហ៊ីនប្រទេសនៅ
សុក្រនេះ។
រាយការណ៍ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងសហរដ្ឋអាមេរិក៕