បន្ទាប់ពីម្តាយមីងរបស់អតីតបវកញ្ញាទេសចរណ៍នាងអ៊ិន
សុខលីដា
បានទទួល
បរាជ័យក្នុងការកាត់ក្តីនៅតុលាការក្រុងភ្នំពេញទាក់ទងនឹងការវាយប្រហារដោយ
ទឹកអាស៊ីត
ក្រុមមន្រ្តីសង្គមស៊ីវិលរំឭកឡើងវិញថា
ជនល្មើសក្នុងការវាយប្រហារ
ដោយទឹកអាស៊ីត ភាគច្រើនមិនសូវបានយកមកផ្តន្ទាទោសតាមច្បាប់នោះទេ
ជា
ពិសេសទាក់ទងនឹងអ្នកមានលុយ និង មានអំណាច។
នាងធីតា វីនសូមជូនសេចក្តីពិស្តារអំពីរឿងនេះ។
ការវាយប្រហារដោយសារទឹកអាស៊ីត ដែលអ្នកប្រព្រឹត្តបទល្មើសនេះជាអ្នកមាន
អំណាច និងមានលុយ គឺជាប្រភពនៃនិទណ្ឌភាព។ នេះបើតាមការអះអាងរបស់
ក្រុមមន្រ្តីអង្គការសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
លោក អំ សំអាត
ជាអ្នកគ្រប់គ្រងការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូបាន
ឲ្យដឹងថា
អ្នកប្រព្រឹត្តបទល្មើសក្នុងការវាយប្រហារដោយទឹកអាស៊ីតកម្រត្រូវបាន
យកមកផ្តន្ទាទោសតាមច្បាប់នោះណាស់ ។ ហើយបើសិនជាទាក់ទងអ្នកមាន
អំណាច
និងអ្នកមានលុយទៀតនោះ
រឹតតែមិនទាន់បានឃើញយកនរណាម្នាក់
មកផ្តន្ទាទោសនៅឡើយ។
"ពាក់ព័ន្ធបទល្មើសដែលប្រើប្រាស់ទឹកអាស៊ីតកម្រនឹងឃើញអ្នកទាំងអស់នោះ
ត្រូវបានគេយកទៅផ្តន្ទាទោសទៅតាមផ្លូវច្បាប់នេះ ហើយដែលជាការបង្ហាញឲ្យ
ឃើញនិទណ្ឌភាពក៏ដូចជាវប្បធម៌នៃអំពើហិង្សា ជាពិសេសគឺពាក់ព័ន្ធទៅនឹងអ្នក
ដែលមានអំណាច
មានលុយ ។ យើងក៏ឃើញមានករណីខ្លះ ដែលត្រូវផ្តន្ទាទោស
ពាក់ព័ន្ធនឹងករណីទឹកអាស៊ីតនេះ ដោយសារតែជនល្មើសជាអ្នកទន់ខ្សោយ”។
ជាក់ស្តែង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៩នេះ
តុលាការក្រុងភ្នំពេញបាន
សម្រេចឲ្យអតីតឧត្តមសេនីយ៍ត្រីនៃកងរាជអាវុធហត្ថជាតិ
លោកស្រីជា រដ្ឋា
និង
បក្ខពួក៦នាក់ផ្សេងទៀតរបស់លោកស្រីបានរួចផុតពីការចោទប្រកាន់អំពីការវាយ
ប្រហារទឹកអាស៊ីតទៅលើអ្នកស្រី
យ៉ា សុខនីម
ដែលត្រូវជាម្តាយមីងរបស់អតីត
បវរកញ្ញាទេសចរណ៍ អ៊ិន
សុខលីដា។ ការវាយប្រហារនេះបានកើតឡើងកាលពី
ថ្ងៃទី៦ខែឧសភាឆ្នាំ២០០៨
។
អង្គការលីកាដូនិងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួម
គ្នាមួយ
រិះគន់ភ្លាមៗបន្ទាប់ពីតុលាការបានធ្វើសេចក្តីសម្រេចនេះថា នេះគឺជាការ
បង្ហាញឲ្យឃើញយ៉ាងច្បាស់មួយទៀតនៃនិទណ្ឌភាពនិងវប្បធម៌នៃអំពីហិង្សាយ៉ាង
សាហាវព្រៃផ្សៃនៅកម្ពុជា ។
ក៏ប៉ុន្តែតុលាការបានលើកឡើងពីកង្វះភស្តុតាងក្នុង
ការយកជនសង្ស័យទៅកាត់ទោស។
បន្ទាប់ពីការសម្រេចរបស់តុលាការក្រុងនេះរួចមក
ទាំងអ្នកស្រីយ៉ា សុខនីម
និង
កញ្ញាអ៊ិន
សុខលីដា សុទ្ធតែបានសម្តែងការភ័យខ្លាចជាខ្លាំងអំពីសុវត្ថិភាពគ្រួសារ
របស់នាង។
រហូតមកដល់ពេលនេះ ក្រុមគ្រួសាររបស់នាងបានសម្រេចធ្វើការលាក់ខ្លួនយ៉ាង
អាថ៌កំបាំងបំផុត ដោយសុខចិត្តចេញពីផ្ទះដែលនាងធ្លាប់រស់នៅ
ទៅនៅកន្លែង
ផ្សេងដែលមិនដឹងថានៅក្នុងឬក្រៅប្រទេសនោះទេ។សូម្បីតែអង្គការសិទ្ធិមនុស្ស
ដែលធ្លាប់ជួយនាងក៏នាងមិនបានឲ្យដឹងពីកន្លែងលាក់ខ្លួនរបស់នាងផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ
លោកខៀវ សុភ័គ
អ្នកនាំពាក្យក្រសួងមហាផ្ទៃបាន
ឲ្យដឹងថា
ក្រុមគ្រួសាររបស់កញ្ញា អ៊ិន
សុខលីដា មិនគួរភ័យខ្លាច រហូតរត់គេច
បែបនេះនោះទេ
។
លោកបានបន្តថា
លោកជឿជាក់ថា សមត្ថកិច្ចអាចជួយការពារក្រុមគ្រួសាររបស់
នាងបាន
ហើយការរត់គេចបែបនេះមិនមែនជាដំណោះស្រាយនោះទេ។
"ខ្ញុំជឿថា នេះគ្រាន់តែជាសេចក្តីសម្រេចរបស់តុលាការសាលាដំបូងទេ ។
នៅ
ឧទ្ធរណ៍មួយទៀត។ខ្ញុំលើកទឹកចិត្តឲ្យសាម៉ីខ្លួនប្តឹងទៅឧទ្ធរណ៍ទៀត ។
សេចក្តី
សម្តេចរបស់តុលាការ ។ វាទើបតែថ្នាក់ទី១ ។ ទៅទី២ទៀតទៅមើល
ក្រែងលោ
សាលាឧទ្ធរណ៍លោកយល់ឃើញផ្សេងពីសាលាដំបូង។ការភ័យរបស់យើងធ្វើឲ្យ
បរាជ័យវិញទេ។ ត្រូវក្លាហ៊ាន
ចេញមុខតទល់ច្បាស់លាស់”។
មន្រ្តីនៃតុលាការក្រុងភ្នំពេញមិនអាចផ្តល់សេចក្តីអត្ថាធិប្បាយបានទេជុំវិញបញ្ហា
ទាំងអស់នេះ
ដោយពួកគាត់បានឲ្យដឹងថា
កំពុងជាប់រវល់។
ទោះជាយ៉ាងណាក៏ដោយ
ក្រុមមន្រ្តីនៃអង្គការសង្គមស៊ីវិលនៅតែបន្តការអះអាង
ថា
ករណីវាយប្រហារដោយទឹកអាស៊ីតមួយចំនួន ដែលជាប់ពាក់ព័ន្ធទៅនឹងអ្នក
មានលុយ
មានអំណាចដូចជាករណីជះទឹកអាស៊ីតទៅលើតារាចម្រៀងខារ៉ាអូខេ
នាងតាត ម៉ារីណា កាលពីឆ្នាំ ១៩៩៩ជាដើម
អាជ្ញាធរមានសមត្ថកិច្ចនៅពុំទាន់
បានចាប់ខ្លួនជនដៃដល់នៅឡើយ។
ចាប់តាំងពីឆ្នាំ២០០៦
អង្គការជួយជនរងគ្រោះកម្ពុជាដោយសារទឹកអាស៊ីតបាន
ទទួលអ្នកជំងឺរលាកទឹកអាស៊ីតចំនួនជាង២០៩នាក់
រហូតមកដល់ពេលបច្ចុប្បន្ន
នេះ។ ក្នុងនោះជិតពាក់កណ្តាលដោយសារគំនុំគុំកួន
ហើយ៩% ស្មើ ១៩នាក់
ទាក់ទងនឹងសេ្នហាត្រីកោណ។ ក្រៅពីនេះករណីវាយប្រហារដោយទឹកអាស៊ីត
ផ្សេងទៀតកើតឡើងដោយសារការច្រណែននិន្នា
ជម្លោះក្នុងគ្រួសារ
ជម្លោះក្នុង
ការរកស៊ី
ប្លន់ និងជម្លោះដីធ្លី។
អ្នកស្រី ឈុន ចិន្តាសុភា នាយិការកម្មវិធីអង្គការជួយជនរងគ្រោះកម្ពុជាដោយ
សារទឹកអាស៊ីតបានមានប្រសាសន៍ថា ភាគច្រើនបំផុតនៃជនរងគ្រោះមិនបាន
យកចិត្តដាក់ក្នុងការដាក់ពាក្យប្តឹងនោះទេនៅពេលកើតហេតុ
គឺពួកគាត់ច្រើនតែ
ផ្តោតទៅលើការព្យាបាលអ្នកជំងឺច្រើនជាង ។ ហើយម្យ៉ាងវិញទៀតជនរងគ្រោះ
ខ្លះគិតថា មិនមានលុយគ្រប់គ្រាន់ក្នុងការប្តឹងតវ៉ា។
ក៏ប៉ុន្តែមានជនរងគ្រោះខ្លះក៏
បានប្តឹងដែរតែភាគច្រើនមិនសូវបានលទ្ធផលនោះទេ ។ ហេតុដូច្នេះអ្នកស្រីបាន
បញ្ជាក់ថា ភាគច្រើននៃអ្នកប្រព្រឹត្តបទល្មើសមិនសូវបានទទួលទោសនោះទេ។
"ខ្លះអត់បានប្តឹងផង ពីព្រោះអីភ័យខ្លាចទៅប្តឹងទៅអត់មានលុយឲ្យតុលាការ។
គេ
ទារមិនដឹងទៅរកពីណា។ច្បាប់យើងនៅធូរលុងច្រើន
ឯជនរងគ្រោះនោះដែរ
គាត់
តែងតែមានការបារម្ភទៀតថា
ខ្លាចគាត់ប្តឹងទៅមានរឿងរ៉ាវវែងឆ្ងាយទៀត។
ខ្លាច
គេគុំកួន ធ្វើបាបដល់កូនគាត់ទៀត
ឬក៏យ៉ាងណា” ។
អ្នកស្រី
ឈុន ចិន្តាសុភា បានបន្តថា
ករណីវាយប្រហារដោយទឹកអាស៊ីត បាន
កើតឡើងច្រើនគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០០០ ។ អ្នកដែលរងគ្រោះដោយទឹក
អាស៊ីតចំនួន៣នាក់បានសម្លាប់ខ្លួនឯងដោយសារមិនអាចទ្រាំនឹងការឈឺចាប់បាន
ហើយមានប្រាំនាក់ផ្សេងទៀតបានស្លាប់
បន្ទាប់ពីទទួលរងការវាយប្រហារដោយ
អាស៊ីតនេះ។
ច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជាពុំបានដាក់បញ្ញតិ្តអំពីការវាយប្រហារដោយ
ទឹកអាស៊ីតនេះឲ្យដាច់ដោយឡែកនោះទេ ។
ក៏ប៉ុន្តែបើជនរងគ្រោះស្លាប់
ឬ ធ្លាក់
ខ្លួនពិការអស់មួយជីវិតនោះ
ជនល្មើសដែលវាយប្រហារដោយទឹកអាស៊ីតនេះអាច
ត្រូវផ្តន្ទាទោសឲ្យជាប់គុកពី១០ឆ្នាំទៅមួយជីវិតក្រោមការចោទប្រកាន់ពីបទឃាត
កម្មឬប៉ុនប៉ងធ្វើឃាត
ឬមនុស្សឃាត៕