ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការព្យាបាលមេរោគរ៉ាំរ៉ៃវេត្រាណូ


ក្រុមអ្នកស្រាវជ្រាវកំពុងបង្កើតវិធីមួយដើម្បីព្យាបាលការឆ្លងមេរោគរ៉ាំរ៉ៃទាំងឡាយ
ដោយការបំផ្លាញស្រទាប់ក្រៅស្តើងដែលស្រោបជុំវិញ bacterie ឬវេត្រាណូ និង
ធ្វើឲ្យពួកមេរោគវេត្រាណូ កាន់តែពិបាកខ្លាំងប្រយុទ្ធជាមួយនឹងថ្នាំ antibiotics
ឬពីប្រព័ន្ធការពារធម្មជាតិរបស់រាងកាយ។

អ្នកស្រី នុចសារីតា សូមជូនសេចក្តីប្រែសម្រួលៈ

ការឆ្លងមេរោគជាច្រើន ដូចជារោគឆ្លងដែលទទួលខុសត្រូវសម្រាប់ជំងឺរលាក
ត្រចៀករ៉ាំរ៉ៃ និងរលាកខាងក្នុងជុំវិញប្រហោងច្រមុះភាសាអង់គ្លេសហៅ sinus
infections ឬក៍ជំងឺដំបៅបាតជើងនៃអ្នកកើតជំងឺទឹកនោមផ្អែមនោះ ពិបាកនឹង
ព្យាបាលណាស់ ព្រោះ bacterieឬវេត្រាណូបានប្រមូលផ្តុំគ្នា ហើយបានបង្កើត
ស្រោមតឹង មានរំអិលការពារ ដែលភាសាអង់គ្លេសហៅថា biofilm ឬស្រទាប់
ធម្មជាតិ។

ឧទាហរណ៍ នៅពេលលោកអ្នក ដើរឆ្លងកាត់ស្ទឹងមួយ ឬខ្សែទឹកហូរមួយ ហើយ
លោកអ្នកភ្លាត់រអិលទៅលើថ្មរអិលមួយហើយដែលគេហៅថា biofilm។

លោក Gord (Gerd) Froehlich នាយកវិជ្ជាស្ថាន Kane Biotech នៅប្រទេស
Canadaមានប្រសាសន៍ថា ពពួកវេត្រាណូដែលរុំព័ទ្ធដោយស្រទាប់រំអិល biofilm
នេះមិនអាចប៉ះពាល់ខ្លួនវាបានដោយថ្នាំ antibiotics និងប្រព័ន្ធការពាររបស់រាង
កាយឡើយ។ ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា មេរោគវេត្រាណូឬ bactarie ងាយ
នឹងកំចាត់ នៅពេលណាខ្លួនវាអណ្តែតជុំវិញតែឯកឯង និងនៅមិនទាន់ផ្តុំគ្នាមាន
ស្រទាប់ការពារ។

លោក David Davies អ្នកជំនាញការខាង biofilm និងក្រុមសហសេវិករបស់
លោកនៅឯសាកលវិទ្យាល័យ State University of New York នៃទីក្រុង
Binghamton បានរកឃើញសញ្ញានៃជាតិគីមីមួយដែលប្រាប់ពពួក bacteria
ថា ដល់ពេលបំបែកគ្នា បណ្តែតខ្លួនដែលគេឲ្យឈ្មោះថា ធារាសុខុមប្រាណភាព
(ឬភាពដែលមេរោគប្រមូលផ្តុំខ្លួនប្រាណវាជាសំណុំ)។

“វាឧបមាដូចជាថា ប្រសិនបើលោកអ្នកចូលទៅក្នុងរោងកុន ហើយស្រែកភ្លើង
ឆេះហើយ ដល់អញ្ចឹងទៅ ពួក bacterie នៅក្នុងស្រោម biofilm ងើបឡើង
ហើយចេញពីស្រោមពិសេសនោះ ។ ដល់ដូច្នេះ យើងអាចបញ្ចូលនៅពេលវា
បែកគ្នានោះនូវឧសថដែលយើងចាត់ការជាមួយនិងថ្នាំ antibiotic មួយយើង
អាចបានមានលទ្ធភាព ដើម្បីបង្ហាញក្នុងការសិក្សានៃទីពិសោធទាំងឡាយ ដែល
យើងអាចបង្កើនយ៉ាងមានសារៈសំខាន់នូវចំនួន bacterie ដែលងាប់ដោយសារ
ថ្នាំ antibiotic” ។

ការស្រាវជ្រាវរបស់លោក Davies ជាមួយនិង biofilm នេះ បានចុះផ្សាយ នៅ
ក្នុងទស្សនាវដ្តីនៃវេត្រាណវិទ្យាដោយអតិសុខុមទស្សន៍នៅក្នុងខែនេះឈ្មោះ the
Journal of Bacteriology៕

XS
SM
MD
LG