លំហូរវិនិយោគទុនវៀតណាម
បានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលចុង
ក្រោយនេះ
ដែលធ្វើឲ្យវៀតណាមឈរក្នុងលំដាប់ប្រទេសប្រកួតប្រជែងធំៗនៅ
ប្រទេសកម្ពុជា។
អ្នកជំនាញការសេដ្ឋកិច្ចនិយាយថា
កត្តាសេដ្ឋកិច្ចនិងនយោ
បាយរបស់ខ្មែរបានញុំាងឲ្យវៀតណាមសម្រុកបោះទុនវិនិយោគនៅកម្ពុជា។
រហូតមកដល់ខែសីហាឆ្នាំ២០០៩នេះ
ប្រទេសវៀតណាមបានបង្កើនគម្រោង
វិនិយោគរបស់ខ្លួនចូលមកកាន់ប្រទេសកម្ពុជារហូតដល់ទៅ៥៣៤លានដុល្លា
អាមេរិកាំង។កំណើនបណ្តាក់ទុនចុងក្រោយនេះបានធ្វើឲ្យប្រទេសវៀតណាម
ក្លាយជាដៃគូបណ្តាក់ទុនយ៉ាងសំខាន់មួយរបស់ខ្មែរនិងឈរក្នុងលំដាប់ប្រកួត
ប្រជែងជាមួយប្រទេស ដែលបោះទុនវិនិយោគច្រើនបំផុតនៅកម្ពុជាដូចជា ចិន
កូរ៉េ និង រុស្ស៊ីជាដើម
ខណៈពេលបណ្តាប្រទេសធ្លាប់ជាដៃគូវិនិយោគសំខាន់ៗ
ទាំងនេះ
មិនមានគម្រោងវិនិយោគធំៗនៅកម្ពុជាទេ
រហូតមកដល់ពេលនេះ។
ក្រុមអ្នកវិភាគសេដ្ឋកិច្ចនិយាយថា
ការសម្រុកបោះទុនយ៉ាងគំហុករបស់វិនិ-
យោគគិនវៀតណាមជាលើកដំបូងនេះ
ដោយសារតែកត្តាសេដ្ឋកិច្ច
និងឥទ្ធិពល
នៃទំនាក់ទំនងនយោបាយស៊ីជម្រៅរវាងប្រទេសក្បែរខាងទាំងពីរនេះ។
លោក ចាន់ សុផល ប្រធានសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា បាននិយាយថា
ការ
ជម្រុញការវិយោគមកកាន់ប្រទេសកម្ពុជារបស់ក្រុងហាណូយ ក៏ព្រោះតែប្រទេស
កម្ពុជាមានលក្ខណៈទូលាយសម្រាប់ការវិនិយោគជាងនៅប្រទេសវៀតណាម។
“ទីផ្សារគេចង្អៀត
អ្នករកស៊ីច្រើន។ គេពិបាកប្រកួតប្រជែង។
គេអត់មានសល់
ដីទំនេរចោលដូចយើងទេ។ ដូច្នេះគេក្រឡេកមកឃើញថា យើងជាប្រទេសជិត
ខាង យើងមានដីទំនេរច្រើន ។
គេសម្លឹងមកឃើញសុទ្ធតែឱកាសល្អៗមកវិនិ-
យោគប្រទេសយើង”។
ម្យ៉ាងវិញទៀត
លោក ចាន់ សុផលបន្ថែមថា
ដោយសារប្រទេសធំៗបង្អាក់
សកម្មភាពវិនិយោគ ព្រោះតែវិបត្តិសេដ្ឋកិច្ចបានធ្វើឲ្យកម្រិតនៃប្រកួតប្រជែង
ធ្វើអាជីវកម្មមានតិចតួច ដែលផ្តល់លក្ខណៈកាន់តែងាយស្រួលសម្រាប់ប្រទេស
វៀតណាមក្នុងការបោះទុនវិនិយោគ
ជាងឆ្នាំមុនៗ។
តួលេខផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា វៀតណាមបាន
បណ្តាក់ទុនវិនិយោគនៅកម្ពុជា
ក្នុងចំនួនតែ ២០លានដុល្លាប៉ុណ្ណោះកាលពីឆ្នាំ
២០០៨។ ហើយជាបន្ដបន្ទាប់ មានក្រុមហ៊ុនវៀតណាមកាន់តែច្រើនបានចាប់
អារម្មណ៍បណ្តាក់ទុនវិនិយោគនៅកម្ពុជាដែលធ្វើឲ្យគម្រោងទុនវៀតណាមបាន
កើនដល់
៥៣៤ លានដុល្លានៅជិតដំណាច់ឆ្នាំ២០០៩នេះ។
គួរកត់សម្គាល់ថា
ចាប់តាំងពីឆ្នាំ២០០៥មក
វៀតណាមបានផ្តោតការវិនិយោគ
ទៅលើវិស័យជាច្រើនដូចជា
អាជីវកម្មរុករករ៉ែ វារីអគ្គិសនី
ទូរគមនាគមន៍ និង
ដំណាំកៅស៊ូ។
ហើយចុងក្រោយនេះ
វៀតណាមបានពង្រីកការវិនិយោគទៅលើ
វិស័យធនាគារ អាកាសចរណ៍
និងកសិកម្ម
ដែលជាផ្នែកមួយនៃជន្ទល់ទ្រទ្រង់
សេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។
ធនាគារធំបំផុតមួយរបស់វៀតណាមគឺធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម
BIDV
ដែលទើបបើកដំណើរការនៅស្រុកខ្មែរនាចុងខែកក្កដា
ជាមួយនឹងដើម
ទុនដំបូង ១០០
លានដុល្លា នឹងផ្តោតការផ្តល់ឥណទានទៅលើគ្រប់វិស័យ
ជា-
ពិសេសកសិកម្ម។ ដំណាលគ្នានោះ
វៀតណាមបានចូលហ៊ុនវិនិយោគជាមួយ
រដ្ឋាភិបាលកម្ពុជាដើម្បីការបើកក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា“កម្ពុជាអង្គរ
អ៊ែរ” ដោយមានភាគទុន៤៩លានដុល្លា។ គឺបន្ទាប់ពីការចរចាបង្កើត
ក្រុមហ៊ុន
អាកាសចរណ៍រវាងរដ្ឋាភិបាលខ្មែរនិងជាមួយក្រុមហ៊ុនបរទេសមកពីឥណ្ឌូណេស៊ី
ត្រូវបរាជ័យ។
កាលពីសប្តាហ៍មុន
ប្រទេសវៀតណាមបានបោះទុនវិនិយោគចំនួន៤២០លាន
ដុល្លាទៅលើគម្រោងកសិកម្មចំនួន
១៣ រួមបញ្ចូលទាំងការបើករោងចក្រសម្ងួត
និងផលិតអង្ករ
សម្រាប់នាំចេញ រោងចក្រស្ករស
រោងចក្រអេតាណុលរោងចក្រ
ផលិតអគ្គិសនី
និងដាំកៅស៊ូជាដើម។
លោក
ចាប សុថារិទ្ធ
អ្នកស្រាវជ្រាវសេដ្ឋកិច្ចជាន់ខ្ពស់នៃ វិទ្យាស្ថានសហប្រតិ-
បត្តិការដើម្បីសន្តិភាពនិយាយថា
ការវិនិយោគនៅស្រុកខ្មែរមិនត្រឹមតែធ្វើឲ្យ
វៀតណាមមានលទ្ធភាពពង្រីក
ទីផ្សារលក់ផលិតផលប៉ុណ្ណោះទេ
តែថែមទាំង
ផ្តល់ចំណេញលើថ្លៃដឹកជញ្ជូននិងពន្ធដារ
ច្រើនជាងការនាំចូលផលិតផល
សម្រេចមកកម្ពុជាទៀតផង។
ដូច្នេះ ចាប់ពីពេលនេះតទៅវៀតណាមនឹងយក
កម្ពុជាជាទិសដៅវិនិយោគទី១របស់ខ្លួន។
“វៀតណាមសម្លឹងកម្ពុជាជាមុខព្រួញទី១នៃការវិនិយោគរបស់គេ
អីចឹងគេត្រូវតែ
ដាក់ទុនជាគំហុក”។
ក្រៅពីអំណោយផលផ្នែកសេដ្ឋកិច្ចទាំងនេះ
កត្តានយោបាយក៏ជាឥទ្ធិពលទាក់
ទាញវិនិយោគមកពីវៀតណាមដែរ។
លោកចាន់ សុផលនិយាយថា
ទំនាក់ទំនងនយោបាយស៊ីជម្រៅជាប្រវត្តិសាស្ត្រ
រវាងកម្ពុជា
និងវៀតណាម
និងការជឿទុកចិត្តគ្នារវាងមេដឹកនាំនៃប្រទេសទំាង
ពីរ
បានធ្វើឲ្យវិនិយោគគិនវៀតណាមមានទំនុកចិត្តក្នុងការបណ្តាក់ទុនវិនិយោគ
នៅកម្ពុជា។
លោក
ឈាង ម៉េងហៀក សាស្ត្រាចារ្យសេដ្ឋកិច្ច
និងហិរញ្ញវត្ថុនៃសាកលវិទ្យា
ល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ក៏យល់ឃើញដូចគ្នានេះដែរ។
ហើយលោកមានប្រសាសន៍ថា
វៀតណាមមានទំនុកចិត្តក្នុងការវិនិយោគនៅ
កម្ពុជា
មួយផ្នែកដោយសារការពឹងផ្អែកលើទំនាក់ទំនងនយោបាយ ដែលអាច
ការពារពួកគេបាន។
“យកទំនាក់ទំនងមកធ្វើជាទុនការពារផលប្រយោជន៍” ។
លោកLee Bien Cuongទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំកម្ពុជា
បានទទួលស្គាល់ថា
សម្ព័ន្ធនយោបាយដ៏ជិតដិតនិងយូរអង្វែងរវាងកម្ពុជា
និង
វៀតណាមពិតជាបានជម្រុញឲ្យវិនិយោគគិនវៀតណាមកាន់តែច្រើន
ហ៊ានបោះ
ទុនវិនិយោគនៅកម្ពុជាប្រាកដមែន។
គួរបញ្ជាក់ថា
ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសកម្ពុជានិងវៀតណាម
បានកើត
មានឡើងបន្ទាប់ពីថ្ងៃរំដោះប្រទេសកម្ពុជាពីរបបខ្មែរក្រហម។ទំនាក់ទំនាក់រវាង
ប្រទេសទាំងពីរ ត្រូវអ្នកសេដ្ឋកិច្ចមើលឃើញថា កាន់តែស្និទ្ធស្នាលខ្លាំងឡើង
ស្របពេលដែលទំនាក់ទំនងរវាងកម្ពុជា និង ថៃ
រងភាពរង្គោះរង្គើ។
ប្រទេស
វៀតណាមនិងកម្ពុជា
កាលពីពេលថ្មីៗនេះ បានបើកច្រកព្រំដែន៦
ទៀតបន្ថែម
ពីលើច្រកបាវិត ខេត្តស្វាយរៀងដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។
វៀតណាមគ្រោងបង្កើនលំហូរប្រាក់ពាណិជ្ជកម្មជាមួយកម្ពុជា ពីជាង៦៣០លាន
ដុល្លានៅពាក់កណ្តាលឆ្នាំ២០០៩នេះ រហូតដល់ ២ពាន់លានដុល្លានៅដំណាច់
ឆ្នាំ
២០១០។
លោកយឹម សុវណ្ណ តំណាងរាស្ត្រមកពីគណបក្សសម
រង្ស៊ីបានបង្ហាញក្តីកង្វល់
ថា
ដោយសារឥទ្ធិពលនយោបាយ
វិនិយោគគិនវៀតណាមប្រហែលជាទទួល
បានការអនុគ្រោះក្នុងការបោះទុនវិនិយោគ
ហើយវានឹងនាំមកនូវការខាតបង់
ផ្នែកសេដ្ឋកិច្ច។
“កាលណាមានឥទ្ធិពលនយោបាយគ្របដណ្តប់ពីលើសេដ្ឋកិច្ច
ប្រាកដជាខាត
បង់ហើយ
ព្រោះយើងមិនមានការប្រណាំងប្រជែង ។
យើងប្រគល់ផ្តាច់មុខ
ដោយគ្មានការប្រណាំងប្រជែង។
អាហ្នឹងជាការមួយខាតបង់”។
ក៏ប៉ុន្តែ
លោក សុខ ចិន្តា
អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអះ
អាងថា
គ្រប់វិនិយោគទាំងអស់គឺធ្វើឡើងទៅតាមច្បាប់
ដោយមិនមានប្រទេស
ណាមួយទទួលការអនុគ្រោះជាពិសេសនោះទេ ។
ពោលគឺគ្រប់ប្រទេសដែល
ចង់មកវិនិយោគនៅកម្ពុជា
នឹងទទួលបានការលើកទឹកចិត្តស្មើៗគ្នា។
ជាមួយគ្នានេះដែរ
លោក ផៃ ស៊ីផាន
រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីមាន
ប្រសាសន៍ថា
រដ្ឋាភិបាលបានបង្កើតឲ្យមានបរិយាកាសវិនិយោគល្អនិងបង្កើត
ឲ្យមានតុល្យភាពផ្នែកនយោបាយសម្រាប់វិនិយោគគិន។
“គឺយើងធ្វើឲ្យមានតុល្យភាពទាំងខាងលិច
ទាំងខាងកើត ទាំងប្រទេសដែលនៅ
តែប្រកាន់របបសង្គមនិយម
ក៏ដូចជាប្រទេសកុម្មុយនិស្ត
មិនមែនតែប្រទេស
វៀតណាមទេ
សូម្បីតែចិនក៏នៅក្នុងហ្នឹង
សូម្បីតែបាំរាំងក៏មានសូម្បីសហរដ្ឋ
អាមេរិកក៏មាន”។
យ៉ាងណាក៏ដោយ
ក្រុមអ្នកសេដ្ឋកិច្ចទាំងអស់ខាងលើបានយល់ស្របគ្នាថាការ
វិនិយោគពីប្រទេសណាក៏ដោយ
ឲ្យតែត្រឹមត្រូវតាមច្បាប់នឹងផ្តល់ផលចំណេញ
ដល់សេដ្ឋកិច្ច
តាមរយៈការបង្កើតការងារ
និងការបង់ពន្ធចូលរដ្ឋជាដើម៕ ចប់