ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អេស្ប៉ាញក៏​ត្រូវការ​ជំនួយ​សង្រ្គោះ​វិបត្តិ​ហិរញ្ញវត្ថុ


កូដកម្ម​នៅ​អេស៉្បាញ
កូដកម្ម​នៅ​អេស៉្បាញ

នាយក​រដ្ឋមន្ដ្រី​អេស្ប៉ាញ​ លោកម៉ារីយ៉ាណូ រ៉ាចូវ ​ថ្លែង​ថា​វាសនា​សេដ្ឋកិច្ច​ប្រទេសលោក​មាន​ការ​លំបាក​ខ្លាំង ​ហើយអេស្ប៉ាញ ​ប្រហែល​ត្រូវ​ការ​ជំនួយ​ថវិកា​អន្ដរជាតិ​ដើម្បី​សង្រ្គោះ។​ មេ​ដឹកនាំ​ប្រទេស​នោះ​ថ្លែង​ដូច្នោះ​ប្រាប់​កិច្ចប្រជុំ​ គណបក្ស​ប្រជាជន ​កាល​ពី​ថ្ងៃ​ពុធ​ថា ​នរណា​ដែល​មិនយល់​អំពី​ភាពធ្ងន់ធ្ងរ​នៃ​បញ្ហាសេដ្ឋកិច្ច​ជាតិ​ជា​ជន​ល្ងង់​ខ្លៅ។​ លោក​បាន​អធិប្បាយ​ថា​ អេស្ប៉ាញ​ត្រូវការ​ជំនួយ​ថវិកាដើម្បី​សង្រ្គោះ ​ក្រោយ​ពី​ សហភាពអឺរុប​បាន​ជួយ​សង្រ្គោះ​ប្រទេស​ ក្រិក​ អៀឡង់​និងព័រទុយហ្កាល់​រួចមក។

ហ្វូង​មនុស្ស​រត់ចេញ​ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ដែល​រំលំដួល​ក្នុង​រដ្ឋធានីញូយ៉ក កាលពីថ្ងៃទី១១ កញ្ញា ២០០១។
ហ្វូង​មនុស្ស​រត់ចេញ​ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ដែល​រំលំដួល​ក្នុង​រដ្ឋធានីញូយ៉ក កាលពីថ្ងៃទី១១ កញ្ញា ២០០១។

សហរដ្ឋអាមេរិក៖ យោធាអាមេរិក​បាន​ចេញ​បញ្ជា​ជា​ផ្លូវការ​ឲ្យ​តុលាការ​យោធាបើក​ការ​កាត់​ទោសជន​សង្ស័យ​៥នាក់ ​ដែល​ជា​អ្នក​ផ្ដើម​គំនិត​រៀបចំ​ផែនការ​វាយប្រហារភេរវកម្ម​មកលើ​អាមេរិកនៅ​ថ្ងៃ​ទី​១១ កញ្ញា ២០០១ ដោយ​បាន​សម្លាប់​មនុស្ស​ជាង​៣​ពាន់​នាក់​។ មន្ដ្រី​នៃ​ក្រសួងការ​ពារ​ជាតិ​ នៃ​មន្ទីរ​ប៉ង់តាហ្គោន ​ថ្លែង​នៅថ្ងៃ​ពុធ​នេះ​ថា​ខាលីដ សៀក មហាម៉ាត់​ និង​ជន​៤​នាក់​ទៀត​ជាប់​គុក​នៅហ្កាន់តាណាម៉ូ​ បាន​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ភេរវកម្ម ​ដោយ​បាន​ប្លន់​យន្ដហោះ​ការ​ឃុបឃិត​និង​ឃាតកម្ម។​

ប៉ាគីស្ថាន៖ រដ្ឋាភិបាល​ប៉ាគីស្ថាន​ថ្លែង​ថា​ ខ្លួន​ត្រូវ​ការ​ភស្តុតាង​ជាក់លាក់​ដើម្បី​ចាត់​វិធានការ​ប្រឆាំង​អ្នក​បង្កើត​ក្រុម​សកម្ម​ប្រយុទ្ធ ​ដែល​គេ​ចោទ​ថា​ជា​អ្នក​ទទួលខុសត្រូវ​ក្នុង​ការ​វាយ​ប្រហារ​មក​លើ​ក្រុង​ម៉ុមបៃ​នៅ​ឆ្នាំ​២០០៨​ មួយថ្ងៃ​ក្រោយ​ពីរដ្ឋាភិបាល​វ៉ាស៊ីនតោន​ប្រកាស​ឲ្យ​រង្វាន់​១០​លាន​ដុល្លារ​ដល់​អ្នក​ណា​មួយ​ដែល​ផ្ដល់​ព័ត៌មាន​នាំ​ទៅ​រក​ចាប់​ខ្លួន​និង​ កាត់​ទោស​ជន​នោះ។​

ស៊ីរី៖ កង​កម្លាំង​ស៊ីរី​បាន​បើក​ការ​វាយ​ប្រហារ​ថ្មី​មូយ​ក្នុង​កិច្ច​ប្រតិបត្ដិការ​យោធា​នៅ​តំបន់​ជា​ច្រើន​កាល​ពី​ថ្ងៃ​ពុធ គឺ​មិន​ដល់មូយ​ថ្ងៃ​ផង​ក្រោយ​ពី​ក្រុម​ឈាន​មុខ​របស់អង្គការ​សហប្រជាជាតិត្រូវ​គេ​រំពឹង​ថា​នឹង​មកដល់​ដើម្បី​បំពេញ​បេសកម្ម​រក្សា​សន្ដិភាព។​

សហរដ្ឋអាមេរិក៖ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​ លោក​ មិត រមនី​ បាន​ផ្ដោត​ការ​យក​ចិត្ដ​ទុក​ដាក់​មក​លើ ​ការ​តែង​តាំង​លោក​ជាបេក្ខជន​ប្រធានាធិបតី ​តាមផ្លូវ​ការ​ដោយ​គណបក្ស​របស់​លោក​និង​រៀបចំ​ការ​ប្រយុទ្ធ​ត​ទល់​នឹង​ប្រធានាធិបតី​បារ៉ាក់ អូបាមា ​ ក្រោយ​ពី​លោក​បាន​យក​ជ័យ​ជំនះ ​ផ្ដាច់​ព្រាត់ ​ក្នុង​ការ​បោះឆ្នោត​បឋម​កាល​ពី​ថ្ងៃ​អង្គារ។

សូម៉ាលី៖ ក្រុម ​សកម្មជន​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស ​សុម៉ាលី ​អាល់ សាបាប់​Al shabab ថ្លែងថា ខ្លួន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​ នៅ​កណ្ដាល​ក្រុង​ រដ្ឋធានី​នៃប្រទេស ​សុម៉ាលី ​កាល​ពី​ថ្ងៃ​ពុធ​នេះ​ ដែល​បាន​សម្លាប់​មនុស្ស ​យ៉ាងតិច​ ៨​ នាក់ ​ រាប់ទាំង​នាយក​កីឡា​បាល់ទាត់​អូឡាំពិក​ច្រើន​នាក់​ផង​ដែរ។​

អាហ្វហ្គានីស្ថាន៖ មន្ដ្រី​ផ្លូវការ​នៅអាហ្វហ្គានីស្ថាន​និយាយ​ថា​ ជន​អត្ដឃាត​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​១៣​នាក់ ដោយ​រាប់​ទាំង​ទាហាន​អាមេរិកាំង​៣​នាក់​ផង​ដែរ​នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស។

សហរដ្ឋអាមេរិក៖ ក្រុម​ព្យាករណ៍​អាកាសធាតុ​អាមេរិកាំង​បាន​ទស្សទាយ​ថា​រដូវ​ខ្យល់ព្យុះ​កំបុតត្បូង​ឆ្នាំ​២០១២​នៅ​តំបន់​អាត្លង់ទិចនឹង​មាន​តិច​ជាង​មធ្យម​ តែ​បាន​ព្រមាន​ថា​ប្រជាជន​រស់នៅ​តាម​បណ្ដោយឆ្នេរ​សមុទ្រ​ត្រូវ​ប្រុង​ខ្លួន​ មិន​ធ្វេសប្រហែស នៅរដូវ​ខ្យល់ព្យុះ​នេះ ។​

ស៊ូដង់​ខាងត្បូង៖ និយាយ​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​យន្ដហោះ​យោធា​របស់​ប្រទេស​ ស៊ូដង់ ​ខណៈ​ដែល​ភាព​តានតឹង​កាន់​តែ​កើន​ឡើង​រវាង​ប្រទេស​ទាំង​ពីរ។​

ម៉ាលី៖ បណ្តា​គណបក្ស​នយោបាយ​ធំ​ជាង​គេ​នៅម៉ាលី​បាន​បដិសេធ​សេចក្ដី​អំពាវនាវ​របស់​មេដឹកនាំ​រដ្ឋប្រហារ​យោធាឲ្យ​បើក​សន្និបាត​ជាតិ​មូយ​ដើម្បី​ដោះស្រាយ​បញ្ហា​សន្ដិសុខ​ និង​នយោបាយ។​

ភូមា​៖​ សហរដ្ឋអាមេរិក​បាន​ប្រកាស​ផែនការ​នៃ​ការ​ធ្វើ​ឲ្យ​ប្រសើរដល់​ទំនាក់ទំនង​គ្នា​ជា​មួយ​ប្រទេស​ភូមា ​ក្រោយ​ពី​ប្រទេស​នោះ​បាន​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ ​នៅ​ពេលមាន​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ដ​កាល​ពី​ថ្ងៃ​អាទិត្យ។​

XS
SM
MD
LG