សន្តិសុខត្រូវបានរឹតបន្តឹងនៅប៉ោយប៉ែត នៅថ្ងៃលោកសម រង្ស៊ីសន្យាចូលកម្ពុជាវិញ
សមត្ថកិច្ចចម្រុះរាប់រយនាក់ដែលមាននគរបាល ប៉េអឹម និងទាហាន ដែលប្រដាប់ដោយកាំភ្លើងវែងនិងខ្លី នៅថ្ងៃសៅរ៍នេះ បានបិទផ្លូវឆ្លងកាត់ចូលទៅព្រំដែនប៉ោយប៉ែតអស់រយ:ពេលប្រមាណ១០ម៉ោង មុននឹងបើកឲ្យដំណើរការជាធម្មតាវិញនៅម៉ោងប្រមាណ៤រសៀល។ ការរឹតបន្តឹងសន្តិសុខនេះធ្វើឡើង ក្នុងពេលដែលលោកសម រង្ស៊ី មេដឹកនាំគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ មានគម្រោងវិលត្រឡប់មកកម្ពុជាវិញតាមច្រកព្រំដែនប៉ោយប៉ែតនៅថ្ងៃសៅរ៍នេះ។ លោក ស៊ុន ណារិន នៃ VOA រាយការណ៍លម្អិតពីព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕