អ្នកដែលលោក Trump តែងតាំងជាប្រធានគណកម្មការ FCC ជាអ្នករិះគន់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលបារម្ភអំពីចិន
ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump បានតែងតាំងលោក Brendan Carr ឱ្យដឹកនាំគណកម្មការសារគមនាគមន៍សហព័ន្ធហៅកាត់ថា FCC ដែលគ្រប់គ្រងសារគមនាគមន៍នៅក្នុងសហរដ្ឋអាមេរិក។ លោក Carr ដែលជាស្នងការគណកម្មការ FCC ម្នាក់ ចាប់តាំងពីឆ្នាំ ២០១៧ បានផ្តោតទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗនិងឥទ្ធិពលរបស់ប្រទេសចិនទៅលើសារគមនាគមន៍របស់សហរដ្ឋអាមេរិក។ អ្នកស្រី Dora Mekouar នៃវីអូអេរាយការណ៍អំពីរឿងនេះ។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖