ការពិភាក្សាដេញដោលនៃបេក្ខជនអនុប្រធានាធិបតីទាក់ទាញអ្នកបោះឆ្នោតមិនទាន់សម្រេចចិត្ត
បេក្ខជនអនុប្រធានាធិបតីសហរដ្ឋអាមេរិកដែលមកពីគណបក្សសាធារណរដ្ឋគឺលោក JD Vance និងបេក្ខជនគណបក្សប្រជាធិបតេយ្យ លោក Tim Walz បានជួបពិភាក្សាដេញដោលគ្នាកាលពីថ្ងៃអង្គារដោយមានផ្សាយផ្ទាល់តាមទូរទស្សន៍។ បេក្ខជនទាំងពីរបានផ្តោតលើបញ្ហាជាច្រើន ក្នុងនោះមានអន្តោប្រវេសន៍ខុសច្បាប់ សិទ្ធិរំលូតកូន គោលនយោបាយការបរទេស សេដ្ឋកិច្ចនិងលទ្ធិប្រជាធិបតេយ្យ។ លោក សុខ ខេមរា និងលោក ម៉ែន គឹមសេង នៃវីអូអេ ធ្វើសេចក្តីសង្ខេបនៃកិច្ចពិភាក្សាដេញដោលនេះ៕