អ្នកស្រី Harris និងលោក Trump បានពិភាក្សាដេញដោលគ្នាជាលើកដំបូង
អ្នកស្រី Kamala Harris បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យនិងលោក Donald Trump បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋបានជួបពិភាក្សាដេញដោលគ្នាដើម្បីបង្ហាញគោលនយោបាយលើបញ្ហាជាច្រើនដែលមានដូចជាសេដ្ឋកិច្ច សិទ្ធិរំលូតកូន អន្តោប្រវេសន៍ អត្រាឧក្រិដ្ឋកម្ម ថាមពល និងគោលនយោបាយការបរទេស។ នេះជាការជួបគ្នាដោយផ្ទាល់ជាលើកដំបូងរបស់បេក្ខជនទាំងពីរ។ លោក ម៉ែន គឹមសេង និងលោក ចាប ចិត្រា នៃវីអូអេសូមជូនសេចក្តីសង្ខេបពីការពិភាក្សាដេញដោលគ្នានេះ ពីទីក្រុង Philadelphia រដ្ឋ Pennsylvania ដូចតទៅ៖