សហគមន៍ខ្មែរអាមេរិកាំងជជែកដេញដោលអំពីគម្រោង CLV-DTA ក្រោមការរៀបចំដោយចលនាខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ
ចលនាខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យកាលពីថ្ងៃទី១ ខែកញ្ញា បានរៀបចំកម្មវិធីជជេកដេញដោលជាសាធារណៈមួយស្តីអំពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV-DTA ដែលជាបញ្ហាដ៏ចម្រូងចម្រាសមួយរបស់ប្រទេសកម្ពុជា នៅបណ្តាល័យ O’Leary នៃសកលវិទ្យាល័យរដ្ឋ Massachusetts ក្រុង Lowell។ លោក ពិន ស៊ីសុវណ្ណ ចុះយកព័ត៌មានផ្ទាល់នៅទីក្រុង Lowell រដ្ឋ Massachusetts ហើយជូនសេចក្តីរាយការណ៍លម្អិត៕