វីអូអេ ៦០ អាមេរិក៖ ព្រឹត្តិការណ៍អំពីសហរដ្ឋអាមេរិកសម្រាប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤
តំណាងរាស្ត្រ អភិបាលរដ្ឋ និងអ្នកឧបត្ថម្ភហិរញ្ញវត្ថុខាងគណបក្សប្រជាធិបតេយ្យគាំទ្រអ្នកស្រីអនុប្រធានាធិបតី Kamala Harris ជាបេក្ខជនប្រធានាធិបតីអាមេរិក។ អ្នកស្រី Harris រៃអង្គាសប្រាក់បាន ៤៩ លាន ៦ សែនដុល្លារសម្រាប់ធ្វើការឃោសនាបោះឆ្នោតក្នុងពេលមិនដល់មួយថ្ងៃ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ថ្លែងកាលពីថ្ងៃចន្ទថា លោកគ្រោងនឹងជួបលោក Biden និងអ្នកស្រី Harris។ នេះគឺជាកម្មវិធីវីអូអេ ៦០ អាមេរិកសម្រាប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤៕