មេដឹកនាំរុស្ស៊ីធ្វើឲ្យបស្ចិមប្រទេសភ្ញាក់ផ្អើលដោយសន្ធិសញ្ញាសន្តិសុខជាមួយកូរ៉េខាងជើងនិងធ្វើឲ្យចិនពិបាក
លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងជើងនិងប្រទេសវៀតណាម កាលពីចុងខែមិថុនា ដោយបានធ្វើឲ្យបស្ចិមប្រទេសភ្ញាក់ផ្អើលនឹងសន្ធិសញ្ញាសន្តិសុខរវាងរុស្ស៊ីនិងកូរ៉េខាងជើង។ ដំណើរទស្សនកិច្ចលើកនេះក៏បានធ្វើឲ្យវៀតណាមស្ថិតក្នុងស្ថានភាពដ៏ពិបាកមួយដែរ។ លោក ម៉ែន គឹមសេង នៃវីអូអេ សូមជូនការសង្កេតមើលប្រតិកម្មនានានៅក្នុងកម្មវិធី «ប្រភពច្បាស់ការណ៍» (Primary Sources)៕