ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
អតីតប្រធានាធិបតីអាមេរិក​លោក Donald Trump ត្រូវបាននាំទៅទីសុវត្ថិភាព ក្រោយការ​បាញ់ប៉ុនប៉ងធ្វើឃាត នៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។
អតីតប្រធានាធិបតីអាមេរិក​លោក Donald Trump ត្រូវបាននាំទៅទីសុវត្ថិភាព ក្រោយការ​បាញ់ប៉ុនប៉ងធ្វើឃាត នៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

LIVE BLOG: ហេតុ​ផល​ពី​ក្រោយការ​ប៉ុនប៉ង​ធ្វើ​ឃាត​លោក​ Trump នៅ​មិន​ទាន់​ត្រូវ​បាន​កំណត់​

ស្នូរ​កាំភ្លើង​ហាក់​ដូចជា​បាន​បន្លឺ​ឡើង​ ខណៈពេល​ដែល​អតីតប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump កំពុង​នៅ​លើ​ឆាក​នៅ​ឯ​ការប្រមូលផ្តុំ​យុទ្ធនាការ​បោះឆ្នោត​មួយ​ក្នុង​រដ្ឋ Pennsylvania កាល​ពី​ថ្ងៃសៅរ៍។

២១:០៧ ១៦.៧.២០២៤
  • ប៉ូលិស​មាន​តម្រុយ​ពីភាពមិន​ប្រក្រតី ​មុន​ការ​ប៉ុនប៉ងធ្វើឃាតលើលោក Trump ដោយយុវជន Crooks ​

អ្នកចូលរួម​យុទ្ធនាការ​ឃោសនា​របស់​អតីតប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ឃើញ​បុរសវ័យ ២០ឆ្នាំ ឈ្មោះ Thomas Matthew Crooks ដើរ​នៅ​ខាងក្រៅ​បរិវេណ​ដែល​មាន​រនាំង​ដែក​បាំង​វេទិកា​នៃ​ការ​ឃោសនា​របស់​លោក Trump នៅ​ទីក្រុង Butler រដ្ឋ Pennsylvania កាលពីល្ងាចថ្ងៃ​សៅរ៍ ទី១៣ ខែកក្កដា​កន្លងទៅ តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះមុន​ពេល​ការ​ប៉ុនប៉ង​បាញ់​ធ្វើ​ឃាត​លើ​លោក Trump បាន​កើត​ឡើង។ ប៉ូលិស​ប្រចាំការ​នៅ​ទីតាំង​បាន​ទទួល​របាយការណ៍​អំពី​សកម្មភាព​មិនប្រក្រតី​របស់​យុវជន Crooks ដែល​ក្រោយ​មក​បាន​វារ​ឡើង​លើ​ដំបូល​នៃ​សំណង់​អគារ​នៅ​ក្បែរ​វេទិកា។ អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​នោះបាន​ស្រែក​និង​ចង្អុល​ទៅទីតាំង​របស់​យុវជន Crooks ដែល​មាន​កាន់​កាំភ្លើង​ប្រភេទ AR-15។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

មន្ត្រី​ប៉ូលិស​ម្នាក់​ប្រចាំ​ក្រុង Butler បាន​ប្រទះ​ឃើញ​យុវជន Crooks នៅលើដំបូល ហើយ​បាន​សហការ​ជាមួយ​មន្ត្រី​ម្នាក់ទៀត​ឲ្យ​លើក​ខ្លួន​ឡើង​ដើម្បី​បាន​ឡើង​លើ​ដំបូលនោះ​ ប៉ុន្តែ​មន្ត្រី​រូប​នោះ​បាន​ធ្លាក់​មក​ដី​វិញ​ដោយ​របួស​កជើង។ ប៉ុន្មានវិនាទីក្នុងពេលនោះ យុវជន​ Crooks ក៏បាន​ធ្វើការ​បាញ់ប្រហារ​ពីលើ​ដំបូល ហើយ​មន្ត្រី​ស៊ើបការ​សម្ងាត់ FBI ខាង​លប​បាញ់ ក៏បាន​បាញ់សម្លាប់​យុវជន Crooks ភ្លាមៗក្រោយ​ការ​បាញ់ប្រហារ​បាន​កើត​ឡើង។

ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​លោក Trump ដោយ​យុវជន​វ័យ ២០ឆ្នាំរូបនេះ បាន​បណ្តាល​ឲ្យ​លោក​ Trump របួស​ត្រង់​ត្រចៀក​ខាង​ស្តាំ និង​បណ្តាល​ឲ្យ​អ្នក​ចូលរួមម្នាក់​ឈ្មោះ Corey Comperatore អាយុ ៥០ឆ្នាំស្លាប់ និង​អ្នក​ចូលរួម​ពីរនាក់​ទៀត​រងរបួស។ មកទល់ពេល​នេះ គេមិនទាន់​ដឹងពី​មូលហេតុ​នៅ​ពី​ក្រោយ​ការ​ប៉ុនប៉ងធ្វើឃាត​របស់​យុវជន Crooks នេះ​នៅ​ឡើយ​ទេ៕

២១:១៧ ១៥.៧.២០២៤
  • ហេតុផលនៅពីក្រោយការប៉ុនប៉ងរបស់បុរសវ័យ ២០ ឆ្នាំ​ក្នុង​ការ​ធ្វើ​ឃាត​លើ​អតីតប្រធានាធិបតី​អាមេរិក​លោក Donald Trump នៅតែជាអាថ៌កំបាំង ពីរថ្ងៃក្រោយជនសង្ស័យឈ្មោះ Thomas Matthew Crooks ត្រូវបានបាញ់សម្លាប់ ហើយទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាមេរិក (FBI) មិនអាចកំណត់និន្នាការ​មនោគមវិជ្ជាដែលអាចជំរុញឱ្យបុរស​នេះបាញ់​ប្រហារ​លើ​លោក Trump នោះ​ទេ។ ទីភ្នាក់ងារ​ស៊ើបការសម្ងាត់​ FBI កំពុង​ធ្វើការស៊ើបអង្កេតលើការបាញ់ប្រហារនៅយុទ្ធនាការឃោសនា​របស់​លោក Trump នៅ​ក្នុងក្រុង Butler រដ្ឋ Pennsylvania ដែលបានធ្វើឱ្យអតីតប្រធានាធិបតីរងរបួស ហើយ​អ្នក​ចូលរួមម្នាក់​ស្លាប់ និង​ពីរនាក់​ទៀត​រងរបួស កាលពីថ្ងៃសៅរ៍កន្លងទៅ។ ទីភ្នាក់ងារ FBI ដែលទទួលខុសត្រូវលើការការពារប្រធានាធិបតី និងអតីតប្រធានាធិបតី ក៏បានចេញមុខការពារខ្លួន​នៅ​ថ្ងៃចន្ទ ដោយ​ប្រឆាំងនឹងការរិះគន់ចំពោះបរាជ័យរបស់ខ្លួននៅ​ក្នុងការរកឃើញខ្មាន់កាំភ្លើងមុន​ហេតុការណ៍​កើត​ឡើង ដែលបានបាញ់ប្រហារលោក Trump ចំត្រចៀកខាងស្តាំ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters៕
    រូបថតរបស់ជនសង្ស័យឈ្មោះ Thomas Matthew Crooks ពេលរៀន​នៅវិទ្យាល័យ Bethel Park។ (Bethel Park School District via AP)
    រូបថតរបស់ជនសង្ស័យឈ្មោះ Thomas Matthew Crooks ពេលរៀន​នៅវិទ្យាល័យ Bethel Park។ (Bethel Park School District via AP)

២២:៣០ ១៤.៧.២០២៤

២០:៥៦ ១៤.៧.២០២៤

  • ទីភ្នាក់ងារ​ FBI បាន​កំណត់​អត្តសញ្ញាណ​របស់​ជន​សង្ស័យ​ដែល​បានប៉ុនប៉ង​ធ្វើ​ឃាតលោក Trump

ទីភ្នាក់ងារ FBI បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ខ្លួន​បាន​កំណត់​អត្តសញ្ញាណ​របស់​ជនសង្ស័យ​ថា​ជា​បុរស​វ័យ ២០ ឆ្នាំ ឈ្មោះ Thomas Matthew Crooks ដែល​ជា​ពលរដ្ឋ​រស់នៅ​ទីក្រុង Bethel Park រដ្ឋ Pennsylvania។ ក៏ប៉ុន្តែ​ទីភ្នាក់ងារ​នេះ​មិន​បាន​បង្ហាញ​ពី​គោល​បំណង​នៃ​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នោះទេ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់លោក William Galo អ្នកស្រី Anita Powell នៃ​ VOA៕

  • មេដឹកនាំ​នៅ​ជុំវិញ​ពិភពលោក​ប្រតិកម្ម​លើ​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លោក Trump កាលពី​ថ្ងៃ​សៅរ៍

មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​រួមមាន ចិន កាណាដា អូស្ត្រាលី ជប៉ុន បារាំង អាល្លឺម៉ង់ ឥណ្ឌា និង​រុស្ស៊ី បានប្រតិកម្ម​និងចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​សកម្មភាព​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នៅ​ទីក្រុង Butler រដ្ឋ Pennsylvania កាលពី​ថ្ងៃសៅរ៍ ខណៈ​លោក​កំពុង​ថ្លែង​ទៅកាន់​ក្រុម​អ្នក​គាំទ្រ​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​លោក។

នាយករដ្ឋ​មន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ X ថា៖ «យើង​ត្រូវតែ​ប្រឆាំង​ដាច់ខាត​លើ​អំពើ​ហិង្សា​គ្រប់​ទម្រង់​ ដែល​បង្ក​ហានិភ័យ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ»។

រីឯ​ក្រសួងការបរទេស​ចិន​វិញ​ បាន​ឲ្យ​ដឹង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ថា ប្រទេស​ចិន​ព្រួយបារម្ភ​អំពី​ការ​វាយប្រហារ​នោះ ហើយ​ថា ប្រធានាធិបតី​ចិន​លោក Xi Jinping បានបង្ហាញ​ក្តី​អាណិត​អាសូរ​ដល់​លោក Trump។ នេះ​បើយោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP៕

  • លោក Trump អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព បន្ទាប់ពី​មាន​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​រូបលោក

នៅ​លើ​បណ្តាញ​សង្គម​របស់​លោក អតីតប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​សាមគ្គីភាព​ដោយសរសេរថា៖ «នៅ​ក្នុង​ពេលនេះ វា​កាន់តែ​សំខាន់​ដែល​យើង​ត្រូវ​សាមគ្គីគ្នា ហើយ​បង្ហាញ​ពី​អត្តចរិត​ពិត​របស់​យើង​ក្នុង​នាម​ជា​ពលរដ្ឋ​អាមេរិកាំង ដោយ​បន្ត​រឹងមាំ និង​ប្តេជ្ញា ហើយ​មិន​អនុញ្ញាត​ឲ្យ​អំពើ​ឃោរឃៅ​ឈ្នះ​ឡើយ»។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។ ក្នុង​សារដដែល​របស់​លោក លោក Trump ក៏​បាន​អរគុណ​ «អ្នកគ្រប់គ្នា​ដែល​បាន​គិត​គូរ​និង​បួងសួង​»ដល់​រូបលោក ហើយ​បាន​បង្ហាញ​ក្តី​សោកសៅ​ចំពោះ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​និង​រងរបួស​នៅ​ក្នុង​ហេតុការណ៍​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​រូបលោក កាលពី​ថ្ងៃ​សៅរ៍ នៅ​រដ្ឋ Pennsylvania៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG