ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្រាប់ជនអន្តោប្រវេសន៍ លោក Biden ការពារខ្លះ តែលោក Trump វិញនឹងបណ្តេញទ្រង់ទ្រាយធំ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងលោក Donald Trump មានជំហរខុសគ្នាយ៉ាងខ្លាំងលើបញ្ហាជនអន្តោប្រវេសន៍។ លោកទាំងពីរបានធ្វើអំណះអំណាងរៀងៗខ្លួនអំពីបញ្ហាជនអន្តោប្រវេសន៍នៅក្នុងការជជែកដេញដោលប្រធានាធិបតីលើកដំបូងរបស់ពួកអស់លោក។ បន្ទាប់ពីការរឹតបន្តឹងជាបណ្តោះអាសន្ននូវការទាមទារសិទ្ធិជ្រកកោននៅឯព្រំដែនសហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិក លោក Biden បានប្រកាសការពារជនអន្តោប្រវេសន៍ដែលគ្មានឯកសារដែលរៀបការជាមួយពលរដ្ឋអាមេរិក។ ផ្ទុយទៅវិញ លោក Trump និយាយថា លោកនឹងចាប់ផ្តើមបណ្តេញទៅប្រទេសវិញក្នុងទ្រង់ទ្រាយធំ។ អ្នកស្រី Aline Barros អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA អំពីបញ្ហាជនអន្តោប្រវេសន៍ រាយការណ៍អំពីរឿងនេះ។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល៕

XS
SM
MD
LG