វីអូអេ ៦០ អាមេរិក៖ ព្រឹត្តិការណ៍នៅសហរដ្ឋអាមេរិកសម្រាប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤
លោកប្រធានាធិបតី Joe Biden និងមេដឹកនាំ G-7 បានថ្កោលទោសការវាយប្រហារមិនធ្លាប់មានពីមុនមករបស់អ៊ីរ៉ង់លើអ៊ីស្រាអែល។ ក្រុមហ៊ុនផលិតរថយន្ដ Tesla នឹងកាត់បន្ថយបុគ្គលិកជាង ១០ភាគរយ នៅទូទាំងពិភពលោក។ ស្ត្រីក្នុងរដ្ឋ Arizona ធ្វើបាតុកម្មក្រោយពីតុលាការរដ្ឋនេះហាមឃាត់ការរំលូតកូនស្ទើរតែទាំងស្រុង។ នេះជាព្រឹត្តិការណ៍នៅសហរដ្ឋអាមេរិកសម្រាប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤៕