Hello VOA៖ អ្នកជំនាញថា ជំងឺមិនឆ្លងបានក្លាយជាបញ្ហាគួរឲ្យព្រួយបារម្ភនៅកម្ពុជា
អត្រាកើតជំងឺមិនឆ្លងក្នុងតំបន់ ក៏ដូចជានៅប្រទេសកម្ពុជា មានការកើនឡើងច្រើនគួរឲ្យព្រួយបារម្ភ។ ជំងឺទាំងនោះ ដែលមានដូចជាទឹកនោមផ្អែម លើសសម្ពាធឈាមនិងខ្លាញ់ជាដើម កំពុងវាយលុយក្នុងស្រទាប់យុវជនផងដែរ។ ឱសថបណ្ឌិត លោក វិរៈ ខ្លូតជា ដែលជាសហស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុនឪសថមួយដែលគ្រប់គ្រងគេហទំព័រ (ទៅពេទ្យ) TOVPET.COM ជំរុញឲ្យប្រជាជនខ្មែរយកចិត្តទុកដាក់លើការហូបចុក និងហាត់ប្រាណ ដើម្បីបញ្ចៀសជំងឺមិនឆ្លងទាំងនេះ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៩ វិច្ឆិកា ២០២៣)