Hello VOA៖ សិទ្ធិសេរីភាពក្នុងការការពារធនធានធម្មជាតិនៅតែរឹតត្បឹត ទោះក្រោមរដ្ឋបាលថ្មី
លោក ថុន រដ្ឋា ជាយុវជនចលនាមាតាធម្មជាតិ បានលើកឡើងថា រដ្ឋាភិបាលអាណត្តិថ្មី ដូចរដ្ឋាភិបាលអាណត្តិមុនដដែល នៅតែបន្តរឹតត្បឹតសិទ្ធិសេរីភាពលើសកម្មភាពការពារបរិស្ថាន ព្រៃឈើ និងធនធានធម្មជាតិ របស់ក្រុមយុវជនលោក បើទោះបីមានការផ្លាស់ប្តូរអ្នកដឹកនាំបន្តវេន មកដឹកនាំរដ្ឋាភិបាលថ្មីក៏ដោយ។ លោករំពឹងចង់ឃើញរដ្ឋាភិបាលថ្មី បើកលំហសិទ្ធិសេរីភាព និងហ៊ានទទួលការរិះគន់ នានាពាក់ព័ន្ធនឹងការងារការពារធនធានធម្មជាតិ។ លោកបានបន្តទៀតថា ប្រទេសលោកសេរី នឹងមិនប្រគល់ពានរង្វាន់ដ៏មានកិតិ្តយសដូចជា Right Livelihood Award នេះមកកាន់ក្រុមលោកទេ ប្រសិនបើក្រុមការងារលោក ជាឧក្រិដ្ឋជនដែលល្មើសច្បាប់ដូចការចោទប្រកាន់មែននោះ។ ពានរង្វាន់នេះជាភស្តុតាងបញ្ជាក់ថា អ្វីដែលលោកធ្វើ គឺស្របច្បាប់១០០ ភាគរយ៕ (ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ១៦ តុលា ២០២៣)