សហរដ្ឋអាមេរិកផ្តល់ក្តីសង្ឃឹមដល់ជនគ្មានសញ្ជាតិរស់នៅអាមេរិក
ព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយ ដូចជាសង្គ្រាម ឬការរំលាយរដ្ឋាភិបាល ដូចជាការដួលរលំអតីតសហភាពសូវៀតជាដើម អាចបន្សល់ទុកឱ្យប្រជាជនមួយចំនួនរស់នៅដោយគ្មានប្រទេស។ ក្នុងសហរដ្ឋអាមេរិក មនុស្សប្រមាណជាង២សែននាក់ កំពុងរស់នៅក្នុងឋានៈជាជនគ្មានសញ្ជាតិ។ អ្នកយកព័ត៌មានខាងអន្តោប្រវេសន៍អ្នកស្រី Aline Barros នៃវីអូអេរាយការណ៍រឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល៕