បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ មជ្ឈដ្ឋានអន្តរជាតិនិងតំបន់ រិះគន់ការបោះឆ្នោតនៅកម្ពុជាថាមិនសេរីនិងយុត្តិធម៌
ក្រោយការបោះឆ្នោតថ្នាក់ជាតិដែលបានបញ្ចប់ទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនមានវត្តមានរបស់គណបក្សប្រឆាំងដ៏ចម្បង ក្រុមសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស និងមជ្ឈដ្ឋានអន្តរជាតិ និងក្នុងតំបន់បានរិះគន់ការបោះឆ្នោតនៅកម្ពុជា ថា ជាការបោះឆ្នោតដែលមិនមានភាពសេរី និងយុត្តិធម៌។ លោក សុខ ខេមរា នៃវីអូអេ ពីរដ្ឋធានី វ៉ាស៊ីនតោន និង អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេពីរាជធានីភ្នំពេញ ជូនកិច្ចសន្ទនាអំពីរឿងនេះ៕