ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកនាំពាក្យ៖ គ.ជ.ប ធ្វើ​តាម​ច្បាប់​ក្នុង​ករណី​គណបក្ស​ភ្លើងទៀន​មិន​បាន​ឈរ​ឈ្មោះ​​បោះឆ្នោត​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​បោះ​ឆ្នោត​ជាតិ​នីតិកាល​ទី​៧​​ នឹង​​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ដ៏​​ខ្លាំងក្លា​មួយ បន្ទាប់​ពី​គណបក្ស​ភ្លើងទៀន​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចុះ​ឈរ​ឈ្មោះ​បោះឆ្នោត។ គណបក្ស​នយោបាយ ១៧ ដែល​ប្រកួត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច មាន​ថវិកា​និង​សំឡេងគាំទ្រ​តិចតួច ហើយ​ទំនង​មិន​អាច​ឈ្នះ​អាសនៈ​ក្នុងសភា​បាន​ឡើយ។ នៅ​ក្នុង​កម្រសេចក្តី​រាយការណ៍ «សំឡេងអ្នកនយោបាយ» របស់ VOAលោក ហ៊ុល រស្មី និងលោក ពិន ស៊ីសុវណ្ណ បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ លោក​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)អំពី​របៀប​វារៈនៃដំណើរការ​បោះឆ្នោត និង​ករណី​បដិសេធ​មិន​ឲ្យ​គណបក្ស​ភ្លើងទៀន ដែល​ជា​គណបក្ស​ប្រឆាំង​ធំបំផុត​​​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត៕

XS
SM
MD
LG