អ្នករត់ PassApp លោក ទី អុីមសៀង ចង់ឲ្យរដ្ឋាភិបាលបង្កើតការងារច្រើន
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នឹងកំណត់សមាសភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលគណបក្សប្រជាជនកម្ពុជាទំនងនឹងគ្រប់គ្រងនិងដឹកនាំប្រទេសដោយឯកបក្សមួយអាណត្តិទៀត។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជា លោក ទី អុីមសៀង អ្នករត់ PassApp នៅរាជធានីភ្នំពេញ រំពឹងចង់ឲ្យរដ្ឋាភិបាលបង្កើតការងារឲ្យបានច្រើន និងអភិវឌ្ឍតំបន់ជនបទឲ្យជឿនលឿន។