ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទិវា​បញ្ចប់​ទាសភាព​​ Juneteenth ​ត្រូវ​ប្រារព្ធ​នៅ​កន្លែង​កំណើត​ឯ​ក្រុង ​Galveston ​រដ្ឋ Texas


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ថ្ងៃ​ចន្ទ ​ទី​១៩ ​ខែ​មិថុនា​ជា​ទិវា​បញ្ចប់​ទាសភាព ​ឬ ​Juneteenth ​ដែល​ជា​ថ្ងៃ​បុណ្យ​ឈប់​សម្រាក​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក។ ​ឈ្មោះ​នៃ​ទិវា​នេះ​មាន​ប្រភព​ពី​​​​ថ្ងៃ​ក្រោយ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​របស់​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​១៨៦៥ ​គឺ​ថ្ងៃ​ទី​១៩ ​ខែ​មិថុនា ​ឬ​ជា​ភាសា​អង់គ្លេស ​June 19th ​ដែល​នៅ​ពេល​នោះ​ទាហាន​សហព័ន្ធ​សហ​រដ្ឋ​អាមេរិក​បាន​ទៅ​ដល់​ទីក្រុង​លើ​កោះ​ Galveston ​នៃ​រដ្ឋ​ Texas ​និង​បាន​ជូន​ដំណឹង​ដល់​ក្រុម​ទាសករ​នៅ​ទី​នោះ​ថា​ ពួក​គេ​មាន​សេរីភាព​ហើយ។ ​ទាសករ​នៅ​តំបន់​ផ្សេង​ទៀត​នៃ​ភាគ​ខាង​ត្បូង​សហ​រដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​រំដោះ​ឱ្យ​មាន​សេរីភាព​រួច​ទៅ​ហើយ ​ប៉ុន្តែ​​ទាសករ​នៅ Texas ​ភាគ​ច្រើន ​ត្រូវ​ជាប់​ក្នុង​ទាសភាព​រហូត​ដល់​កងទ័ព​សហ​ព័ន្ធ​មក​ដល់។ ​លោក Greg Flakus ​រាយការណ៍​មក​ថា ​ទោះ​បី​ពិធី​បុណ្យ​នេះ​ត្រូវ​គេ​ប្រារព្ធ​ទូទាំង​ប្រទេស​ក្តី ​វា​មាន​អត្ថន័យ​ពិសេស​បំផុត​សម្រាប់​អ្នក​ក្រុង ​Galveston។ ​លោក ​ពិន ស៊ីសុវណ្ណ ​ជូន​សេចក្តី​ប្រែ​សម្រួល៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG