ក្រសួងការងារអាមេរិក៖ ការរំលោភបំពានពលកម្មកុមារកំពុងកើនឡើង
ក្រសួងការងារសហរដ្ឋអាមេរិកបានលើកឡើងថា កុមារដែលធ្វើការដោយខុសច្បាប់ការងារមានចំនួនកើនឡើងចាប់តាំងពីឆ្នាំ ២០១៥ មក។ បើទោះបីជាចំនួនសរុបនៃការរំលោភបំពាននៅមានចំនួនតិចជាងកាលពី ២ ទសវត្សរ៍មុនក៏ដោយ ក៏អ្នកជំនាញនានាបានថ្លែងថា ការកើនឡើងនេះគឺជាក្ដីបារម្ភមួយ។ លោក Maxim Moskalkov រាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្ដីប្រែសម្រួល៕