បុណ្យខួប១១ឆ្នាំនៃឃាតកម្មលោក ឈុត វុទ្ធី កូនប្រុសច្បងសកម្មជនព្រៃឈើប្តេជ្ញាមិនលក់កេរដំណែលឪពុក
- ពិន ស៊ីសុវណ្ណ
អ្នកចូលរួមនៅខួប១១ឆ្នាំនៃឃាតកម្មសម្លាប់លោក ឈុត វុទ្ធី មានជំនឿថា កូនប្រុសច្បងរបស់វីរជនការពារព្រៃឈើដ៏លេចធ្លោនេះនឹងមិនធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ឪពុកលោកអាប់អួរឡើយ ខណៈសកម្មជនព្រៃឈើ មន្ត្រីសង្គមស៊ីវិល និងសកម្មជនគណបក្សជំទាស់ចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបន្តបន្ទាប់។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេជូនសេចក្តីរាយការណ៍នេះពីទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក៕