អ្នកវិទ្យាសាស្ត្រនិងនិយ័តករប្រឹងប្រែងលុបបំបាត់ «សារធាតុគីមីអចិន្ត្រៃយ៍»
រដ្ឋាភិបាលអាមេរិកនិងសមាជិកសភាតាមរដ្ឋនានាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកំហិតការប្រើប្រាស់សារធាតុគីមីពុលដែលគេស្គាល់ថាជា PFAS នៅក្នុងផលិតផលប្រចាំថ្ងៃ និងដើម្បីគ្រប់គ្រងកម្រិតវានៅក្នុងទឹកផឹក។ ប៉ុន្តែ ដូចដែលអ្នកស្រី Veronica Balderas Iglesias នៃ VOA បានរកឃើញ អ្នកវិទ្យាសាស្ត្រកំពុងឈានទៅមុខមួយជំហានទៀតដោយស្វែងរកវិធីដើម្បីលុបបំបាត់ទាំងស្រុងនូវអ្វីដែលគេហៅថា «សារធាតុគីមីអចិន្ត្រៃយ៍»។ លោក ម៉ែន គឹមសេង ជូនសេចក្ដីប្រែសម្រួល។