ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទោះ​កំពុង​មាន​សង្គ្រាម​ក៏​អ៊ុយក្រែន​បើក​រដូវ​ប្រកួត​បាល់ទាត់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ពេល​ដែល​ស្នូរ​ស៊ីរ៉ែន​បាន​បញ្ចប់​ភ្លាម កីឡាករ​របស់​ក្រុម​បាល់ទាត់ Shakhtar Donetsk របស់​ប្រទេស​អ៊ុយក្រែន​បាន​រត់​ទៅ​ក្នុង​តារាង​​បាល់ទាត់​ដើម្បី​ធ្វើ​ការ​ហាត់​ជា​ចុងក្រោយ​កាល​ពី​ថ្ងៃ​ចន្ទ ទី​២២ ខែ​សីហា ឆ្នាំ ២០២២ នៅ​​ពេល​ប្រទេស​អ៊ុយក្រែន​ចាប់​ផ្តើម​បើក​រដូវកាល​​ថ្មី​នៃ​ការ​ប្រកួត​បាល់ទាត់​​ថ្នាក់​​ជាតិ។ ខណៈ​ទាហាន​អ៊ុយក្រែន​កំពុង​ប្រយុទ្ធ​នឹង​ទាហាន​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​និង​ខាង​ត្បូង​ប្រទេស ក្រុម​បាល់ទាត់ Shakhtar ដែល​មក​ពី​ទី​ក្រុង Donetsk នៃ​ភាគ​ខាង​កើត​ប្រទេស ត្រូវ​ប្រកួត​ជាមួយ​ក្រុម Metalist 1925 ដែល​មក​ពី​ទី​ក្រុង​ត្រូវ​ឡោមព័ទ្ធ Kharkiv​ នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត Premier League របស់​អ៊ុយក្រែន​នៅ​ថ្ងៃ​អង្គារ។ ការ​ប្រកួត​បើក​រដូវកាល​បាល់ទាត់​​នៅ​រដ្ឋធានី​កៀវ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​មុន​ខួប​៦​ខែ​នៃ​ការ​ចូល​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន៕ (Reuters)

XS
SM
MD
LG