ព័ត៌មានអំពីកម្ពុជាមាន បុគ្គលិកនយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ រក្សាជំហរបន្តកូដកម្ម ខណៈវិវាទប្រឈមនឹងភាពជាប់គាំង។ ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជា អាចងើបឡើងវិញបានទៀងទាត់ អាស្រ័យលើពិពិធកម្ម និងការវិនិយោគក្នុងស្រុក។ សេចក្តីដកស្រង់នៃបទសម្ភាសន៍ជាមួយកញ្ញា សេង ធារី ដែលជាមេធាវីខ្មែរអាមេរិកាំង និងជាអ្នកតស៊ូមតិដើម្បីសិទ្ធិមនុស្សនៅប្រទេសកម្ពុជា អំពីការតស៊ូទាមទារសិទ្ធិមនុស្សនៅកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ខួបនៃការរឹបអូសយកអំណាចដោយយោធានៅមីយ៉ាន់ម៉ា ត្រូវកត់សម្គាល់ដោយកូដកម្ម និងការព្រួយកង្វល់របស់អន្តរជាតិ។ រុស្ស៊ីនិងសហរដ្ឋអាមេរិក ចោទប្រកាន់គ្នាទៅវិញទៅមកអំពីបញ្ហាប្រទេសអ៊ុយក្រែននៅឯអង្គការសហប្រជាជាតិ។ លោក Blinken និងលោក Lavrov គ្រោងចរចាគ្នា បន្ទាប់ពីការជជែកដ៏តឹងតែងរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី នៅឯអង្គការសហប្រជាជាតិ។ ក្រុមអង្គការសិទ្ធិមនុស្សជំរុញប្រទេសថៃកុំឲ្យនិរទេសសកម្មជនឡាវ។ ភាពយន្តខ្នាតធំក្នុងអំឡុងវិបត្តិកូវីដ១៩៖ បញ្ចាំងតាមរោងភាពយន្ត ឬតាមអនឡាញ? និងព័ត៌មានផ្សេងៗទៀត៕