ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី១៦ ខែកុម្ភៈ។ លោក ហ៊ុន សែន ការពារជំនួបរបស់កូនប្រុសច្បងជាមួយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រិយានី។ លោក រ៉ុង ឈុនថា គណបក្សភ្លើងទៀនអាចច្បាមយកអាសនៈឃុំសង្កាត់មកវិញ ក្នុងពេលបោះឆ្នោតថ្នាក់មូលដ្ឋាន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោកស្រី Aung San Suu Kyi នឹងឡើងតុលាការអំពីការលួចបន្លំការបោះឆ្នោតនៅថ្ងៃទី១៤ ខែកុម្ភៈ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងពិភាក្សាអំពីវិបត្តិរុស្ស៊ី និងអ៊ុយក្រែន។ អង្គការសហប្រជាជាតិថា អតីតកងកម្លាំងអាហ្វហ្គានីស្ថាននិងអន្តរជាតិជាង ១០០ នាក់ បានត្រូវគេសម្លាប់។ សេតវិមាន ប្រកាសផ្តល់វ៉ាក់សាំង២លានដូសឱ្យប្រទេសកេនយ៉ា និងម៉ារ៉ុក។ អ្នកបើកបររថយន្តដឹកកុងតឺន័រភេទស្រីចូលបំរើការ ខណៈពេលខ្វះអ្នកបើកបរ និងព័ត៌មានផ្សេងៗទៀត៕