ព័ត៌មានអំពីកម្ពុជាមាន កម្ពុជាជាប្រទេសពុករលួយជាងគេនៅអាស៊ីអាគ្នេយ៍ ខណៈបក្ខពួកសែស្រឡាយក្នុងចំណោមអ្នកមានអំណាចនិងទ្រព្យធនបន្តចាក់ឫស។ សេចក្តីដកស្រង់នៃកម្មវិធី Hello VOA ដែលពិភាក្សាអំពី«ដំណើរត្រូវ ដំណើរខុស និងមេរៀនពីវិវាទការងារនៅណាហ្គាវើលដ៍»។ រីឯព័ត៌មានអន្តរជាតិវិញមាន អ្នកវិភាគយល់ថា ប្រទេសសមាជិកសហភាពអឺរ៉ុបជ្រើសរើសវិធី«រង់ចាំមើលសិន» ពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នារវាងចិននិងលីទុយអានី។ សវនាការលើសំណុំរឿងរ៉ូហ៊ីងយ៉ាត្រូវបានកំណត់ធ្វើឡើងក្នុងខែកុម្ភៈនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ការស្វែងយល់អំពីកូរ៉េខាងជើងតាមរយៈកាកសំណល់របស់ប្រទេសនេះ៕