ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីដេអូខ្លី៖ ការរបាក់ដី បំផ្លាញ​ភូមិគ្រឹះ​ប្រវត្តិសាស្ត្រ​នៅ​ក្រុង Ouro Preto ប្រទេស​ប្រេស៊ីល


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការបាក់ដី បាន​បំផ្លាញ​ភូមិគ្រឹះ​មួយខ្នង ដែល​បាន​សង់ឡើង​នៅ​សតវត្សរ៍​ទី១៨ និង​ឃ្លាំង​ផងដែរ នៅ​ក្រុង Ouro Preto ក្នុង​រដ្ឋ​ភាគ​កណ្តាល Minas Gerais។ ភាគអាគ្នេយ៍​ប្រទេស​ប្រេស៊ីល មាន​ភ្លៀង​ធ្លាក់​ខ្លាំង ទឹកជំនន់ និង​ការបាក់ដី​ជាច្រើន​សប្តាហ៍។ ផ្នែក​ខ្លះ​នៃ​រដ្ឋ Minas Gerais មាន​កម្ពស់​ទឹកភ្លៀង ៤០ សង់ទីម៉ែត្រ ក្នុង​រយៈពេល​១០ថ្ងៃ​ដំបូង​នៃ​ឆ្នាំ២០២២ នេះ។ គ្មាន​នរណា​ម្នាក់​រង​របួស​ទេ នេះ​បើ​តាម​ការឲ្យ​ដឹងរបស់​មន្ត្រី​ក្រុង៕

XS
SM
MD
LG