ព័ត៌មានអំពីកម្ពុជាមាន សកម្មជនបក្សប្រឆាំងនៅខេត្តត្បូងឃ្មុំដែលធ្លាប់ជាប់ពន្ធនាគារចូលរួមនយោបាយជាមួយគណបក្សភ្លើងទៀន។ គណបក្សមួយចំនួននិងគ.ជ.ប. បន្តមិនចុះសម្រុងគ្នាលើការកែប្រែនីតិវិធីថ្មីសម្រាប់ការបោះឆ្នោតឃុំសង្កាត់។ បទសម្ភាសន៍នៅក្នុងកម្មវិធី«វិជ្ជាជីវៈសារព័ត៌មានសំខាន់» អំពី«ការអនុវត្តក្រមសីលធម៌វីជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្ន»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden៖ «មានលទ្ធភាពពិតប្រាកដ»ថា រុស្ស៊ីនឹងឈ្លានពានប្រទេសអ៊ុយក្រែន។ កូរ៉េខាងជើង បញ្ជាក់ពីការសាកល្បងកាំជ្រួចមីស៊ីលនៅពេលដែលលោក Kim ទៅទស្សនារោងចក្រធ្វើគ្រាប់រំសេវ។ ប្រទេសហ្វីលីពីននឹងបើកឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសដែលចាក់វ៉ាក់សាំងហើយ។ កម្មវិធីព័ត៌មានអវកាសខែនេះ ស្តីពីតំបន់ឆ្នេរអវកាស កែវយឺតចក្រវាឡនិងភាពស្លេកស្លាំងក្នុងអវកាសនិងព័ត៌មានផ្សេងៗទៀត៕