ព័ត៌មានអំពីកម្ពុជាមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យមេដឹកនាំយោធាមីយ៉ាន់ម៉ាអនុវត្តចំណុចឯកភាពទាំង ៥។ តុលាការ បញ្ចប់សវនាការសួរដេញដោលសំណុំរឿងញុះញង់របស់អតីតសកម្មជនបក្សប្រឆាំងចំនួន១៣នាក់។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ យើងមានកិច្ចពិភាក្សាអំពី«ការជួញដូរមនុស្សក្នុងឆ្នាំ២០២១»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកឆ្លើយតបចំពោះការទាមទាររបស់រុស្ស៊ីរឿងសន្តិសុខ។ សហរដ្ឋអាមេរិកនិងចិន ពិភាក្សាគ្នាអំពីបញ្ហាអ៊ុយក្រែន ដោយជំរុញឲ្យបន្ធូរបន្ថយភាពតានតឹង។ កូរ៉េខាងជើងបាញ់មីស៊ីល ២ គ្រាប់ទៀត។ ធនាគារកណ្តាលសហរដ្ឋអាមេរិកថា ខ្លួននឹងបង្កើនអត្រាការប្រាក់នៅខែមីនាខាងមុខ។ ចិនអះអាងថា បណ្តាប្រទេសអារ៉ាប់មួយចំនួន គាំទ្រចំណាត់ការរបស់ខ្លួនលើជនមូស្លីម និងព័ត៌មានផ្សេងៗទៀត៕