ព័ត៌មានអំពីកម្ពុជាមាន ពលរដ្ឋនិងមន្រ្តីបក្សប្រជាជនកម្ពុជា តវ៉ារឿងដកឈ្មោះចៅសង្កាត់រងម្នាក់ចេញពីបញ្ជីឈ្មោះបោះឆ្នោតឃុំសង្កាត់។ របាយការណ៍៖ សន្ទស្សន៍យល់ដឹងអំពីអំពើពុករលួយនៅកម្ពុជានៅទាបនៅឡើយ ទោះមានសញ្ញាណវិជ្ជមាន។ មេបញ្ជាការអង្គរក្សលោក ហ៊ុន សែន ចាត់ទុកសេចក្តីសម្រេចរបស់តុលាការបារាំង«ជាការចោទទាំងបំពាន» រឿងបោកគ្រាប់បែកឆ្នាំ១៩៩៧។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ព្រមានពីចំណាត់ការដ៏«ធ្ងន់ធ្ងរ» ប្រសិនបើរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែន។ ប្រទេសអារ៉ាប៊ីសាអូឌីតនិងថៃ ស្តារទំនាក់ទំនងការទូតរបស់ខ្លួនឡើងវិញ បន្ទាប់ពីការលួចត្បូងពេជ្រដ៏មានតម្លៃអស់ជាច្រើនទសវត្សរ៍កន្លងមក។ ប្រទេសន័រវេស ការពារនូវកិច្ចប្រជុំដែលខ្លួនបានរៀបចំឡើងជាមួយក្រុមតាលីបង់។ ទោះជាវីរុសអូមីក្រុងរាតត្បាត ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ត្រៀមខ្លួនប្រារព្ធបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិ។ បញ្ហាខាងច្បាប់របស់លោក Trump កើនឡើងក្នុងសភាអាមេរិកនិងក្នុងរដ្ឋញូវយ៉ក។ តើហេតុអ្វីបានជាចិន ប្តូរឈ្មោះទីតាំងមានជម្លោះនៅជុំវិញតំបន់អាស៊ី និងព័ត៌មានផ្សេងៗទៀត៕