ព័ត៌មានអំពីកម្ពុជាមាន ស្ថាប័នស្រាវជ្រាវអាមេរិកាំងបន្តបង្ហាញសកម្មភាពកសាងនានាក្នុងមូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ។ អាជ្ញាធរថា ករណីផ្ទុះមីនប្រឆាំងរថក្រោះសម្លាប់មនុស្សនៅខេត្តព្រះវិហារ គឺដោយសារមានភាពស្មុគស្មាញក្នុងការដោះមីន។ នៅក្នុងកម្មវិធី Hello VOA នៅថ្ងៃនេះ យើងមានកិច្ចពិភាក្សាអំពី «ដំណើរត្រូវ ដំណើរខុស និងមេរៀនពីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍»។ រីឯព័ត៌មានអន្តរជាតិវិញមាន អាមេរិក បញ្ជាឲ្យសមាជិកគ្រួសារបុគ្គលិកស្ថានទូតអាមេរិក ចាកចេញពីទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។ មនុស្សរាប់ពាន់នាក់ ដើរដង្ហែក្បួនក្នុងរដ្ឋធានីវ៉ាស៊ីនតោនប្រឆាំងនឹងការតម្រូវឲ្យពាក់ម៉ាស និងចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩។ ការពិភាក្សាជាមួយក្រុមតាលីបង់នៅក្នុងប្រទេសន័រវែស បង្ហាញជាថ្មីជុំវិញការទទួលស្គាល់របស់ក្រុមនេះ។ អេមីរ៉ាតអារ៉ាប់រួមថា ខ្លួនបានបាញ់ស្ទាក់កាំជ្រួចមីស៊ីល២គ្រាប់ដែលបាញ់សំដៅទៅលើទីក្រុងអាប៊ុយដាប៊ី។ សវនាការលើសំណុំរឿងរ៉ូហ៊ីងយ៉ា ត្រូវបានកំណត់ថា នឹងធ្វើឡើងក្នុងខែកុម្ភៈ នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ៕