ព័ត៌មានអំពីកម្ពុជាមាន កម្ពុជាស្នើឲ្យមីយ៉ាន់ម៉ាគោរពបទឈប់បាញ់ ខណៈការប្រយុទ្ធរាលដាលកាន់តែខ្លាំង។ សេចក្តីដកស្រង់នៃកម្មវិធី Hello VOA ដែលពិភាក្សាអំពី«ប្រព័ន្ធសារសំឡេងប្រាប់ពីរឿងរ៉ាវរបស់យុវជនដែលមានបទពិសោធន៍ធ្លាប់រស់នៅក្នុងមណ្ឌលកុមារកំព្រា»។ រីឯព័ត៌មានអន្តរជាតិវិញមាន លោក Biden អំពាវនាវដល់សហរដ្ឋអាមេរិកនិងពិភពលោកនៅថ្ងៃខួបនៃការវាយប្រហារលើវិមានសភាអាមេរិក។ អាមេរិករំឭកខួបវីរៈបុរសសិទ្ធិពលរដ្ឋ ខណៈច្បាប់បោះឆ្នោតនិងបញ្ហារើសអើង នៅតែជារឿងសំខាន់ក្នុងវិស័យនយោបាយ។ ប្រតិកម្មរបស់ប្រជាជនអាហ្វ្រិកចំពោះវត្តមានចិននៅទ្វីបអាហ្វ្រិក មានចម្រុះគ្នា៕