ព័ត៌មានអំពីកម្ពុជាមាន អាជ្ញាធរកម្ពុជា ចេញបំរាមលើមេធាវីអាមេរិកម្នាក់មិនឱ្យចូលកម្ពុជា ក្រោមហេតុផលមាក់ងាយតុលាការ។ វៀតណាម គាំទ្រកម្ពុជាជុំវិញបញ្ហាវិបត្តិមីយ៉ាន់ម៉ា។ លោក ហ៊ុន សែន ព្រលះប្រមុខការទូតម៉ាឡេស៊ី ហើយថា នៅភូមាមានរដ្ឋាភិបាលពីរ។ អ្នកច្បាប់ខ្មែរអាមេរិកាំង តស៊ូទាមទារសិទ្ធិសេរីភាពនៅកម្ពុជា ទោះប្រឈមនឹងពន្ធនាគារ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសអ៊ីរ៉ង់ រុស្ស៊ី និងចិនចាប់ផ្តើមធ្វើសមយុទ្ធនាវារួមគ្នា។ ពួកយោធាមីយ៉ាន់ម៉ា ចាប់ខ្លួនពួកអ្នកកាសែតថែមទៀត។ នៅឯអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត អំពាវនាវឲ្យពង្រឹងទណ្ឌកម្មលើកូរ៉េខាងជើង។ អាមេរិករំឭកខួបវីរៈបុរសសិទ្ធិពលរដ្ឋ ខណៈច្បាប់បោះឆ្នោតនិងបញ្ហារើសអើង នៅតែជារឿងសំខាន់ក្នុងវិស័យនយោបាយ និងព័ត៌មានផ្សេងៗទៀត៕