ព័ត៌មានអំពីកម្ពុជាមាន វិលមកបន្ទប់សវនាការ លោក កឹម សុខា ស្នើតុលាការពន្លឿនការកាត់ក្តីដើម្បីឆាប់បានវិលចូលនយោបាយ។ សវនាការលោក កឹម សុខា បន្តឡើងវិញ ចំពេលនយោបាយវិវត្តគួរឱ្យកត់សម្គាល់។ រដ្ឋដាក់ទិវាឈ្នះឈ្នះជាបុណ្យជាតិ ខណៈអ្នកវិភាគថា លោក ហ៊ុន សែន កំពុងចារឹកកេរដំណែលនយោបាយផ្ទាល់ខ្លួន។ បទសម្ភាសន៍ VOA៖ ប្រធានស្តីទីគណបក្សភ្លើងទៀន បារម្ភអំពីការបន្តគាបសង្កត់ ប៉ុន្តែថា មិនមានជម្រើស។ រីឯព័ត៌មានអន្តរជាតិវិញមាន លោក Blinken បំពេញទស្សនកិច្ចនៅអ៊ុយក្រែន នៅពេលដែលលោកជំរុញឲ្យរុស្ស៊ីបន្ថយភាពតានតឹងនៅព្រំដែន។ ជនសកម្មប្រយុទ្ធឥណ្ឌូណេស៊ីដែលបានជាប់ទាក់ទិននឹងការបំផ្ទុះគ្រាប់បែកនៅកោះបាលី ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក ១៥ឆ្នាំ។ មនុស្សរាប់ពាន់នាក់នៅហុងកុង ស្ម័គ្រចិត្តយកសត្វ hamsters មកចិញ្ចឹម នៅពេលមានការភ័យខ្លាចពីជំងឺកូវីដ១៩ និងព័ត៌មានផ្សេងទៀត៕