ព័ត៌មានអំពីកម្ពុជាមាន ជនជាតិដើមភាគតិចនៅព្រះវិហារ ជំរុញសាលាឧទ្ធរណ៍ទម្លាក់ចោលការចោទប្រកាន់ក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅចិន។ លោក ហ៊ុន សែន ចោទអតីតនាយករដ្ឋមន្ត្រីខ្មែរ លោក ប៉ែន សុវណ្ណ ជាអ្នកនយោបាយ«ល្មោភអំណាច»។ បទវិភាគ៖ រដ្ឋបុរសកម្ពុជា បង្កើតមរតកនយោបាយថ្មី ខណៈអាស៊ានបង្ហាញសញ្ញាប្រេះឆា។ រីឯព័ត៌មានអន្តរជាតិវិញមាន ចិន លុបចោលផែនការលក់សំបុត្រកីឡាអូឡាំពិក នៅពេលករណីកូវីដ១៩កើនឡើង។ មន្ទីរពេទ្យអ៊ីស្រាអែលថា ការចាក់វ៉ាក់សាំងដូសទី៤ មិនបានរារាំងការរាលដាលនៃវីរុសបំប្លែងខ្លួនអូមីក្រុងទេ។ សភាឥណ្ឌូណេស៊ី អនុម័តច្បាប់ផ្លាស់ប្តូររដ្ឋធានីទៅកាន់តំបន់ដាច់ស្រយាលនៅលើកោះ Borneo។ ពួកគណបក្សសាធារណរដ្ឋ ត្រិះរិះពីការបន្តក្តាប់អំណាចរបស់លោក Trump នៅក្នុងគណបក្សរបស់ពួកគេ។ ឥណ្ឌាងាកទៅចាក់វ៉ាក់សាំងដូសជំរុញ ខណៈប្រទេសនេះ កំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃជំងឺកូវីដជាថ្មីទៀត។ គណៈកម្មការយុត្តិធម៌ប៉ាគីស្ថាន ជ្រើសតាំងចៅក្រមនៅតុលាការកំពូលជាស្ត្រីជាលើកដំបូង៕