ព័ត៌មានអំពីកម្ពុជាមាន រដ្ឋមន្ត្រីម៉ាឡេស៊ី រិះគន់កម្ពុជាថាមិនបានពិភាក្សាជាមួយមេដឹកនាំអាស៊ាន មុនធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ លោក កឹម សុខា ការពារខ្លួនថា មិនមានកំហុស មុនសវនាការនៅសប្តាហ៍ក្រោយ។ លំហូរទឹកទន្លេមេគង្គធ្លាក់ចុះ៣ឆ្នាំជាប់គ្នា បង្កជាក្តីបារម្ភអំពីផលប៉ះពាល់លើប្រជានេសាទ។ បទវិភាគ៖ រដ្ឋបុរសកម្ពុជា បង្កើតមរតកនយោបាយថ្មី ខណៈអាស៊ានបង្ហាញសញ្ញាប្រេះឆា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមហ៊ុននិងមន្ទីរពិសោធន៍ កំពុងធ្វើវ៉ាក់សាំងកូវីដបាញ់តាមច្រមុះ។ តុលាការកំពូលសហរដ្ឋអាមេរិក សម្រេចតម្រូវឲ្យចាក់វ៉ាក់សាំងចំពោះបុគ្គលិកថែទាំសុខភាព មិនមែនអាជីវកម្មទេ។ កូរ៉េខាងជើង បាញ់បង្ហោះកាំជ្រួចមីស៊ីលមួយទៀត បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មី។ អ្នកជំនាញថា កូរ៉េខាងជើង គេចពីការចរចានុយក្លេអ៊ែរ ស្របពេលសេដ្ឋកិច្ចរបស់ខ្លួនកាន់តែដុនដាប និងព័ត៌មានដទៃទៀត៕