ព័ត៌មានអំពីកម្ពុជាមាន បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍មិនព្រមទទួលការចរចា ខណៈតំណាងសហជីពត្រូវបានឃុំខ្លួន។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ យើងមានកិច្ចពិភាក្សាអំពី«ធនាគារ ANZផ្តល់ប្រាក់ចំណេញពីការ វិនិយោគដែលរំលោភដីធ្លីកសិករនៅខេត្តកំពង់ស្ពឺ»។ រីឯព័ត៌មានអន្តរជាតិវិញមាន មនុស្សយ៉ាងហោចណាស់១៦៤នាក់បានស្លាប់នៅក្នុងការតវ៉ាប្រឆាំងនៅក្នុងប្រទេសកាហ្សាក់ស្ថាន។ តុលាការមីយ៉ាន់ម៉ា កាត់ទោសលោកស្រី Suu Kyi ក្នុងបទចោទមានវិទ្យុទាក់ទង «Walkie-Talkies» និងការបំពានលើការរឹតត្បិតជំងឺកូវីដ១៩។ សហរដ្ឋអាមេរិកនិងរុស្ស៊ី ចាប់ផ្តើមការចរចានៅពេលមានភាពតានតឹងនៅអ៊ុយក្រែន។ បូលិសប្រឆាំងភេរវកម្មនៅខេត្ត Xinjiang នឹងដឹកនាំយោធានៅក្រុងហុងកុង។ តុលាការអូស្ត្រាលី ដោះលែងលោក Djokovic ពីការឃុំឃាំង និងផ្តល់ទិដ្ឋាការឡើងវិញ៕