ភរិយារៀបរាប់ទុក្ខលំបាក ក្រោយស្វាមីគេចខ្លួនទៅនៅប្រទេសថៃ ព្រោះរឿងនយោបាយ
លោក រុន ចន្ធី អាយុ៣៧ឆ្នាំ ដែលជាសកម្មជននយោបាយម្នាក់របស់គណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់អូរចារ ខេត្តបាត់ដំបង បានរត់គេចខ្លួនទៅប្រទេសថៃ ជាង២ឆ្នាំមកហើយ ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ ភរិយារបស់លោកដែលរស់នៅក្នុងខេត្តបាត់ដំបងបានរៀបរាប់ទុក្ខលំបាក ក្រោយស្វាមីគេចខ្លួនទៅជ្រកកោនក្នុងប្រទេសថៃ ព្រោះរឿងនយោបាយ ខណៈអ្នកស្រីត្រូវមើលថែកូន៣នាក់។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីខេត្តបាត់ដំបងដូចតទៅ៖