ព័ត៌មានអំពីកម្ពុជាមាន លោក ហ៊ុន សែន កំពុងស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីជួបជាមួយពួកមេដឹកនាំយោធា។ លោក ហ៊ុន សែន ចេញទៅមីយ៉ាន់ម៉ា ដើម្បី«សម្រួលស្ថានការណ៍» ខណៈកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេន។ អតីតបុគ្គលិកណាហ្គាវើលដ៍ ទាមទារឲ្យដោះលែងតំណាង ខណៈក្រសួងការងារប្រកាសឲ្យមកផ្ទៀងផ្ទាត់ប្រាក់បំណាច់។ ក្រុមសកម្មជន ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែន ទៅមីយ៉ាន់ម៉ាដោយថា កំពុងបំផ្លាញអាស៊ាន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រធានាធិបតីកាហ្សាក់ស្ថាន អនុញ្ញាតឲ្យ«បាញ់សម្លាប់ដោយគ្មានការព្រមាន»។ សហរដ្ឋអាមេរិកនិងជប៉ុន ចាប់ផ្តើមកិច្ចសហការណ៍ថ្មីខាងវិស័យការពារប្រទេស។ លោក Biden អំពាវនាវដល់សហរដ្ឋអាមេរិកនិងពិភពលោកនៅថ្ងៃខួបនៃការវាយប្រហារលើវិមានសភាសហរដ្ឋអាមេរិក។ ចិន មានប្រៀបក្នុងការកាន់កាប់ធនធានធម្មជាតិរបស់ពិភពលោក និងព័ត៌មានផ្សេងៗទៀត៕