ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​ពេល​រាត្រី៖ ៤ មករា ២០២២


ព័ត៌មាន​ពេល​រាត្រី៖ ៤ មករា ២០២២
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន មេដឹកនាំ​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ត្រូវ​ចាប់​ខ្លួន​ ក្រោយ​រង​បទ​ចោទ​ញុះញង់។ ជនជាតិ​​អាមេរិក​ដើម​កំណើត​ខែ្មរ​ដំបូង​គេ​ ចូល​កាន់តំណែង​​​អភិបាល​ទីក្រុង​ឡូវែល។ តុលាការ​ក្រុងភ្នំពេញ បើក​ការ​ស៊ើបអង្កេត​បទញុះញង់​លើ​មេដឹកនាំ​ និង​សកម្មជន​សហជីព​ណាហ្គាវើលដ៍​៩​នាក់។ អាជ្ញាធរ​​ចាប់​​ខ្លួន​កញ្ញា​ សេង ធារី​ មួយ​ស្របក់​ រួច​អនុញ្ញាត​ឱ្យ​ចូល​សវនាការ​សំណុំ​រឿង​ក្បត់​ជាតិ។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ បង្កើន​ក្តីសង្ឃឹម​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​កម្ពុជា​​​ក្រោយ​ជំងឺ​រាតត្បាត។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន លោក Blinken អំពាវនាវ​ឲ្យ​មាន​«ជំហរ​រួបរួមគ្នា​របស់​អង្គការ​អូតង់​អំពី​ការដាក់​ពង្រាយ​យោធា​របស់​រុស្ស៊ី​នៅ​ជិត​ប្រទេស​អ៊ុយក្រែន។ អគ្គ​រដ្ឋអាជ្ញា​ក្រុងNew York កោះ​ហៅ​លោកTrump និង​កូន​២នាក់ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ស៊ើប​អង្កេត​ទ្រព្យ​សម្បត្តិ​​​របស់​ក្រុមហ៊ុន​​លោក។ ប្រទេស​ហ្វីលីពីន ​ពង្រីក​ការរឹតបន្តឹង​​ប្រឆាំង​ជំងឺកូវីដ១៩ នៅ​តំបន់​ជុំវិញ​ទីក្រុង​ម៉ានីល។ សកម្មជន​​​​ក្រុង​ហុងកុង​ដែល​នៅ​ពី​ក្រោយ​នៃ​ការ​រំឭក​ខួប​នៃ​ការបង្ក្រាប​​ទីលាន Tiananmen ត្រូវ​បាន​កាត់​ទោស​​ពី​បទ​ញុះញង់​​ឲ្យ​មាន​ការ​ជួប​ជុំ​ខុស​ច្បាប់។ ច្បាប់​ថ្មី ត្រូវ​បាន​អនុម័ត​ដើម្បី​ការពារ​តំបន់​ពិសិដ្ឋ​របស់​ជនជាតិ​ដើម​អូស្ត្រាលី។ រដ្ឋាភិបាល​កេនយ៉ា​ សង​បំណុល​ជំនួស​ក្រុមហ៊ុន​អាកាសចរណ៍ Kenya Airways។ ក្រុម​​សិទ្ធិ​មនុស្ស និយាយ​ថា របប​យោធា​​មីយ៉ាន់ម៉ា កំពុង​រារាំង​ជំនួយ​​​ទៅ​​ក្រុម​គ្រួសារ​​ខ្ចាត់ព្រាត់​ពី​ផ្ទះ​​​សំបែង​​​​ដោយសារ​​ការប្រយុទ្ធគ្នា​ក្រោយ​រដ្ឋប្រហារ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG