ព័ត៌មានអំពីកម្ពុជាមាន លោក សម រង្ស៊ី ចោទលោក ហ៊ុន សែន ថា បានរៀបផែនការបង្កើតរបបនយោបាយទាយាទនិយម។ លោក ហ៊ុន ម៉ាណែត ស្នើឱ្យលោក សម រង្ស៊ី ចាកចេញពីនយោបាយ ហើយបញ្ចូលឈាមថ្មីមកវិញ។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី «បន្ទាត់ភាពក្រីក្រ និងអត្រាភាពក្រីក្រថ្មីសម្រាប់កម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមាន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសការសម្លាប់រង្គាលក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្រុមការងារសេតវិមានថា ទោះបីការឆ្លងកូវីដ១៩កើនឡើង ក៏ការចូលព្យាបាលនៅមន្ទីរពេទ្យមិនកើនឡើង។ សហរដ្ឋអាមេរិកតែងតាំងបេសកជនបង្កើនការប្រយុទ្ធដើម្បីសិទ្ធិស្ត្រីអាហ្វហ្កានីស្ថាន។ ប៉ូលិសហុងកុងថា អ្នកកាសែតត្រូវបានចោទពីបទសមគំនិតក្នុងការផ្សាយ«បំបះបំបោរ»។ លោក Biden ត្រូវបានជំរុញឱ្យតែងតាំងបេសកជនសិទ្ធិមនុស្សកូរ៉េខាងជើង។ អង្គការសហប្រជាជាតិអំពាវនាវឱ្យប្រទេសបេឡារុស និងប៉ូឡូញឱ្យគោពសិទ្ធិជនទេសន្តរប្រវេសន៍៕