ព័ត៌មានអំពីកម្ពុជាមានដូចជា ជនជាតិភូមា និងជនជាតិខ្មែរតវ៉ានៅស្ថានកុងស៊ុលកម្ពុជាប្រឆាំងគម្រោងទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅមីយ៉ាន់ម៉ា។ សេចក្តីដកស្រង់នៃកម្មវិធី Hello VOA ដែលពិភាក្សាអំពី«ការសិក្សាលើការសម្រេចចិត្តរបស់ជនចំណាកស្រុកក្នុងតំបន់ទន្លេមេគង្គអំពីការរស់រានមានជីវិតពីជំងឺរាតត្បាត»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការគន់គូរអំពីអនាគតគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ចិននៅទ្វីបអាហ្វ្រិក ក្រោយពីផ្ដល់កម្ចីបានមួយទសវត្សរ៍។ សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មតឹងរ៉ឹងពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនៅប្រទេសចិន មីយ៉ាន់ម៉ា និងកូរ៉េខាងជើង។ អង្គការ Human Rights Watch ថា មានការវិវឌ្ឍទៅមុខទាក់ទិននឹងជីវិតរបស់កុមារនៅឆ្នាំនេះ ទោះមានវិបត្តិកូវីដ១៩ ក៏ដោយ៕