ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជានិងវៀតណាមឯកភាពគ្នាមិនឲ្យកម្លាំងអមិត្តប្រើប្រាស់ទឹកដីរៀងៗខ្លួន ក្នុងវិស័យការពារជាតិ។ មេគណបក្សម្នាក់ និងជនសង្ស័យជាង១០នាក់ទៀតត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងអំពើប្លន់គ្រឿងពេជ្រ។ តុលាការក្រុងភ្នំពេញ លើកពេលសវនាការសកម្មជនបក្សជំទាស់២រូប ដែលត្រូវបញ្ជូនមកពីថៃ។ កម្មករនយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ប្តេជ្ញាបន្តកូដកម្ម លុះត្រាតែមានដំណោះស្រាយអាចទទួលយកបាន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ប្រកាសពីកិច្ចប្រឹងប្រែងថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងការឆ្លងវីរុសអូមីក្រុង។ ប្រទេសថៃតម្រូវឡើងវិញការធ្វើចត្តាឡីស័កបង្ការជំងឺកូវីដ១៩ ដោយសារការព្រួយបារម្ភអំពីវីរុសអូមីក្រុង។ ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់នៅប្រទេសម៉ាឡេស៊ីឡើងដល់២៧នាក់។ ក្រុមសិទ្ធិមនុស្សថា កងកម្លាំងតំបន់ Amhara នៅអេត្យូពីប្រព្រឹត្តអំពើឃោរឃៅនៅតំបន់ Tigray។ កម្មវិធីព័ត៌មានអវកាសខែនេះ ស្តីពីការប៉ះព្រះអាទិត្យនិងមើលប្រវត្តិចក្រវាឡនិងព័ត៌មានផ្សេងៗទៀត៕