ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ជំងឺកូវីដ១៩ ឆ្លងក្នុងសហគមន៍២០ កុម្ភៈ។ សំណុំរឿង០០៣ ពាក់ព័ន្ធ មាស មុត ត្រូវបានបញ្ចប់ឥតចាត់ការបន្តក្នុងសាលាក្តីខ្មែរក្រហម។ តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនមន្ត្រីនគរបាល២រូប ពាក់ព័ន្ធការកាន់កាប់ និងទន្ទ្រានដីព្រៃលិចទឹកតំបន់៣។ អង្គការសិទ្ធិមនុស្សអាមេរិក រិះគន់ការរឹតត្បិតសេរីភាពអំឡុងពេលកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។ ជនជាតិភូមា និងជនជាតិខ្មែរ តវ៉ានៅស្ថានកុងស៊ុលកម្ពុជា ប្រឆាំងគម្រោងទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅមីយ៉ាន់ម៉ា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា នៅប្រទេសនូវែលសេឡង់ ការរាលដាលជាសាកលនៃវីរុសអូមីក្រុង បណ្តាលឲ្យមានការបិទខ្ទប់សកម្មភាពសង្គមជាថ្មី និងពន្យារពេលការបើកប្រទេសឡើងវិញ។ តុលាការមីយ៉ាន់ម៉ា ពន្យារពេលសាលក្រមនៃការកាត់ទោសចុងក្រោយចំពោះលោកស្រី Aung San Suu Kyi។ សហរដ្ឋអាមេរិកថា ខ្លួនបានប្រុងប្រៀបរួចហើយដើម្បីចាប់ផ្តើមការចរចាជាមួយរុស្ស៊ី និងព័ត៌មានផ្សេងៗទៀត៕