ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះសព​សម្តេច​ក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ មក​ដល់​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅថ្ងៃ​អាទិត្យ​ ទី​៥​ ខែធ្នូ​នេះ​ ព្រះសព​សម្តេច​ក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ត្រូវ​បាន​ដឹក​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។​ ព្រះសព​របស់​ព្រះអង្គ​ ត្រូវ​បាន​យាងដង្ហែ​ពី​ប្រទេស​បារាំង​ រួមដំណើរ​ដោយ​ព្រះអង្គ​ម្ចាស់ក្សត្រីយ៍​ នរោត្តម ម៉ារី រណឫទ្ធិ​ ព្រះជាយា​របស់​ព្រះអង្គ​។ ពិធី​ទទួល​ព្រះសព​មាន​ពិធី​បង្សុកូល​ដោយ​ សម្តេច​សង្ឃ​ និង​ព្រះសង្ឃ ​និង​មានការយាង​ទទួល​ដោយព្រះញាតិ​វង្សានុវង្ស​ជាច្រើន​អង្គ​ មន្ត្រី​ជាន់ខ្ពស់​ព្រះបរមរាជវាំង​ ព្រម​ទាំង​សមាជិក​​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ផងដែរ​។​ សម្តេច​ក្រុមព្រះ​ នរោត្តម រណឫទ្ធិ​ បាន​យាង​សោយ​ទិវង្គត​នៅ​ប្រទេស​បារាំង​​ កាល​ពី​ថ្ងៃអាទិត្យ​ ទី​២៨​ ខែ​វិច្ឆិកា​ ​ក្នុងព្រះជន្មាយុ​ ៧៧​ព្រះវស្សា​ ដោយរោគាពាធ​។​​ កញ្ញា​ ហ៊ាន សុជាតា និង​អ្នកនាង​ខាន់ សុគុំមនោ​ រាយការណ៍​ឲ្យ​វីអូអេ​ពី​រាជធានី​ភ្នំពេញ។

XS
SM
MD
LG